អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្មីៗកន្លងទៅនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន នៅប្រទេសម៉ាឡេស៊ី ភាគីទាំងពីរចិននិងម៉ាឡេស៊ីបាន ចេញសេចក្តីថ្លែងការណ៍រួម របស់សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីស្តីពីការបង្កើត សហគមន៍រួមវាសនា ចិន-ម៉ាឡេស៊ី ដែលប្រកបដោយយុទ្ធសាស្ត្រកម្រិតខ្ពស់ មានជាអាទិ៍៖
ទី១, តបតាមការអញ្ជើញរបស់ ព្រះចៅ Sultan Abdullahibni Sultan Ahmad Shah ប្រមុខដឹកនាំកំពូលនៃប្រទេសម៉ាឡេស៊ី លោក Xi Jinping ប្រធានរដ្ឋចិនបាន បំពេញទស្សនកិច្ចផ្លូវ រដ្ឋ នៅម៉ាឡេស៊ីចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមេសា។ ក្នុងអំឡុង ពេល ដំណើរទស្សនកិច្ច លោក Xi Jinping បាន ជួប ពិភាក្សាជាមួយ ព្រះចៅ Abdullahibni ប្រមុខដឹកនាំកំពូលនៃប្រទេសម៉ាឡេស៊ី និង ជួបពិភាក្សាការងារជាមួយ លោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយបាន ផ្លាស់ប្តូរ មតិយោបល់ យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនង ទ្វេភាគីចិននិងម៉ាឡេស៊ី ក៏ដូចជា បញ្ហា អន្តរជាតិនិងក្នុងតំបន់ដែល យកចិត្តទុកដាក់ដូចគ្នា ហើយបាន ឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយ ។
ទី២, ភាគីទាំងពីរឯកភាពបង្កើតយន្តការ សន្ទនា “2+2″ ខាងការទូតនិងការពារជាតិ ដើម្បីត្រួសត្រាយ ថែមទៀតនូវ មធ្យោបាយ ផ្លាស់ប្តូរ ជាយុទ្ធសាស្រ្តកម្រិតខ្ពស់ និង វេទិកា សហប្រតិបត្តិការ ផ្នែកសន្តិសុខ នយោបាយ។
ទី៣, ភាគីទាំងពីរ នឹង ជំរុញការ ធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការ ” ប្រទេស ពីរ និង សួនឧស្សាហកម្ម ពីរ” ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីផ្តល់បរិយាកាស អាជីវកម្ម កាន់តែល្អសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។
ទី៤, ភាគីទាំងពីរ នឹង រួមគ្នាត្រួសត្រាយ កិច្ចសហប្រតិបត្តិការ ខាងកម្លាំងផលិតកម្ម គុណភាពថ្មី ស្វែងរកកំណើនថ្មីនៃកិច្ចសហប្រតិបត្តិការ ជុំវិញផលិតកម្ម ជឿនលឿន បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច និងវិស័យឈានមុខផ្សេងទៀត៕
ដោយ ៖ សិលា