Update ៖ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញនិងថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ

ចែករំលែក៖

ភ្នំពេញ ៖ នៅ ថ្ងៃទី ១៧ ខែមេសា តាម ម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បាន អញ្ជើញ ដល់ ទីក្រុងភ្នំពេញ រាជធានីកម្ពុជា តាមយន្តហោះពិសេស និង បាន ថ្លែង សុន្ទរកថា ជាលាយ លក្ខណ៍ អក្សរ ។

   លោក Xi Jinping បានលើកឡើងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែល បាន មក បំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅ ព្រះរាជាណាចក្រកម្ពុជា ម្តងទៀត តប តាម ការអញ្ជើញ របស់ ព្រះ ករុណា ព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាច ក្រ កម្ពុជា ។ ប្រទេសចិន បាន តម្កល់កម្ពុជា ក្នុង ទិសដៅ ដ៏សំខាន់ នៃ កិច្ចការទូត ជាមួយ ប្រទេស ជិតខាង របស់ខ្លួន គាំទ្រយ៉ាងមុតមាំ ចំពោះកម្ពុជា ក្នុងការគាំពារ ភាពឯករាជ្យម្ចាស់ ការ ជាយុទ្ធសាស្ត្រ និង ដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌ«ជាតិរបស់ខ្លួន ។ ខ្ញុំ រំពឹងទុក ជួបពិភាក្សាការងារ ជាមួយ ព្រះ ករុណា ព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង សម្តេច ហ៊ុន សែន ប្រធាន ព្រឹទ្ធ សភា និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បី រឹតចំណងមិត្តភាព និង រួមគ្នា ស្វែង រក ការអភិវឌ្ឍ បំពេញ បន្ថែម អត្ថន័យ សម្រាប់ ក្របខ័ណ្ឌ នៃ កិច្ចសហប្រតិបត្តិការ “ត្បូង ពេជ្រ” រវាង ចិន និង កម្ពុជា ក៏ដូចជា ធ្វើ ឱ្យ ស៊ី ជម្រៅ នូវ ការ កសាង ទំនុកចិត្ត ខាង នយោ បាយ ដែល មាន កម្រិត កាន់ តែ ខ្ពស់ កិច្ច សហប្រតិបត្តិការ ផ្តល់ ផល ប្រ យោជន៍ ដល់ គ្នា ទៅ វិញ ទៅ មក ដែល ប្រកប ដោយ គុណភាព ខ្ពស់ ការ ធា នា សន្តិសុខ ដែល មាន កម្រិត កាន់ តែ ខ្ពស់ ធ្វើ សកម្មភាព ផ្លាស់ ប្តូរ ប្រជាជន និង ប្រជាជន ឱ្យ បាន កាន់ តែ ច្រើន និង កិច្ច សហការ ជា យុទ្ធ សាស្រ្ត ដែល មាន ស្តង់ ដារ កាន់ តែ ខ្ពស់ ក្នុងន័យ នាំមក នូវ សុខសុភមង្គលនិងផលប្រយោជន៍ កាន់ តែ ច្រើន ជូន ដល់ ប្រជាជន នៃ ប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកជាថាមពលវិជ្ជមាន កាន់ តែ ច្រើន សម្រាប់ គាំពារ សន្តិភាព និង ស្ថិរភាព ក្នុងតំបន់និងពិភពលោក៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print