ក្រសួងការបរទេសចិនឆ្លើយតបចំពោះករណីដែលអាមេរិកអះអាងថាចិននឹងប្រឈមមុខនឹងពន្ធគយខ្ពស់រហូតដល់ទៅ ២៤៥% ថា ប្រការនេះលាតត្រដាងថែមទៀតនូវឧបាយកលរបស់ភាគីអាមេរិកដែលតែងធ្វើការសំឡុតកំហែង

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៧ ខែមេសា អ្នកនាំពាក្យ នៃក្រសួងការបរទេសចិន បាន ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីករណីដែលអាមេរិកអះអាងថា ចិននឹងប្រឈមមុខ នឹង អត្រាពន្ធគយ ខ្ពស់រហូតដល់ទៅ ២៤៥% ។

     គេហទំព័រ «CCFR China state-controlled media » មាន អ្នកសារព័ត៌មាន សួរ ថា នៅថ្ងៃទី ១៥ ខែមេសា តាមម៉ោងអាមេរិកខាងកើត គេហទំព័រនៃសេតវិមានអាមេរិកបានប្រកាស បញ្ជីឈ្មោះ ស្តីពីការស៊ើបអង្កេត ២៣២ ដោយអះអាងថា ដោយសារ ភាគីចិនបាន ចាត់វិធានការតបតវិញខាង ពន្ធគយចំពោះអាមេរិក បានជា ប្រទេសចិននឹងត្រូវ ប្រឈមមុខ នឹង អត្រាពន្ធគយ ខ្ពស់រហូតដល់ទៅ ២៤៥% ។ តើភាគីចិន មានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ ?

      គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានថ្លែងថា នៅពេលមុននេះ ភាគីចិនបាន គូសបញ្ជាក់រួចហើយថា ភាគីអាមេរិកដំឡើងពន្ធគយត្រួតគ្នា ខ្ពស់ កប់ពពក លើកមកលើប្រទេសចិន រឿងនេះវាបានក្លាយទៅជា ល្បែងតួលេខទៅហើយ គឺគ្មានអត្ថន័យជាក់ស្តែងអ្វីទាល់តែសោះ វាបានត្រឹមតែត្រដាងថែមទៀត នូវ ឧបាយកលរបស់ភាគីអាមេរិក ដែលចាត់ទុកពន្ធគយជា ឧបករណ៍ និងអាវុធ ដើម្បីធ្វើ ការ សំឡុតកំហែងប្រទេស ដទៃតែប៉ុណ្ណោះ។

គេហទំព័រ «CCFR China state-controlled media » សង្គ្រាម ពន្ធគយ និងសង្គ្រាមពាណិជ្ជកម្ម គ្មានអ្នកឈ្នះទេ ភាគីចិនមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែក៏មិនខ្លាចផងដែរ។ បើសិនជាភាគីអាមេរិកបន្តលេងល្បែងតួលេខនៃពន្ធគយ នោះភាគីចិនមិន អើពើទៀត។ តែបើភាគីអាមេរិកទទូចបន្ត បំផ្លិចបំផ្លាញសិទ្ធិនិងផល ប្រយោជន៍របស់ភាគីចិន តាម ការអនុវត្តជាក់ស្តែង នោះភាគីចិននឹង ចាត់វិធានការ តបតវិញយ៉ាងម៉ឺងម៉ាត់ និង ប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print