លោក អ៊ុំ រាត្រី ដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណេីរដោយក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ អភិបាលក្រុងសិរីសោភ័ណ ដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងក្រុងសិរីសោភ័ណ។

នាឱកាសនោះលោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ជាវិធានការឯកឧត្តម ក៏បានដែលនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះ បាញ់ ដែលតែងតែកើតមានជារៀងឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដេីម ឈេី ឬនៅក្បែរបង្គោលភ្លេីង ក្នុងពេលអាកាសធាតុរកកលចង់ភ្លៀង។

...

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ស្រុក ចំនួន ៣ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នង កុដលោក១ខ្នង ជង្រុក ១ខ្នង ឈើផ្លាន១៨ដើម និងស័ង្កសីចំនួន ៤២៣សន្លឹក។ ក្នុងនោះរួមមានក្រុងសិរី សោភ័ណ ប៉ះពាល់សង្កាត់ចំនួន២ ដែល បណ្ដាល ឱ្យប៉ះ ពាល់ ផ្ទះប្រជាពលរដ្ឋចំនួន២៥ខ្នង កុដលោក ១ខ្នង ឈើផ្លាន១៣ដើម និងស័ង្កសីចំនួន ២៦៥សន្លឹក, ស្រុកស្វាយចេក  ប៉ះពាល់ឃុំ ចំនួន២ដែល បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ១១ខ្នង ជង្រុក១ខ្នង និងស័ង្កសីចំនួន ១៤២សន្លឹក, ស្រុកមង្គល បូរី ប៉ះពាល់ឃុំ ចំនួន២ ដែលបណ្ដាល ឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង និងស័ង្កសីចំនួន ១៦សន្លឹក៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print