រដ្ឋបាលស្រុកព្រៃកប្បាស់ ចេញសេចក្តីបំភ្លឺករណីការបូមខ្សាច់នៅភូមិចា ស្ថិតក្នុងឃុំចា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ រដ្ឋបាលស្រុកព្រៃកប្បាស់ ចេញសេចក្តីបំភ្លឺករណីសារព័ត៌មានភ្នំបូរី ធីវីអនឡាញ ចុះផ្សាយកាលពីរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពួកគាត់ព្រួយបារម្ភ នឹងក្រុមហ៊ុន បូមខ្សាច់មួយនៅក្នុងភូមិចារ ។

ចំពោះការឡាយរបស់គណនីហ្វេសប៊ុកឈ្មោះ ម៉ឹង មុំ ជា មុំ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។

រដ្ឋបាលស្រុកព្រៃកប្បាស​ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបថា នៅក្នុងមូលដ្ឋានភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ ពិត ជាមានអាជីវកម្មបូមខ្សាច់ប្រាកដមែន ដែលមានអាជ្ញាប័ណ្ណលេខ ២២៤.លរញ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ ។

រដ្ឋបាលស្រុកសូមជម្រាបជូនថា៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពលខេត្ត បានចុះមកពិនិត្យ វាយតម្លៃទីតាំងសុំអាជ្ញាប័ណ្ណបូមខ្សាច់នៅភូមិចារដែលមានប្រជាពលរដ្ឋ ប្រមាណ៥០នាក់ ចូលរួម នៅសាលាឃុំចារ និងបានសំណូមពរ ចំនួន២ ចំណុចគឺ៖

១-នៅពេលបានអាជ្ញាប័ណ្ណមកហើយសូមយកមក បង្ហាញដល់ប្រជាពលរដ្ឋ

២-ធ្វើកិច្ចសន្យាសងសំណងដល់ពួកគាត់ដែលរងផលប៉ះពាល់នៅពេលដំណើរការបូមខ្សាច់។

តំណាងអាជ្ញាប័ណ្ណអាជីវកម្មបានឯកភាពធ្វើតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។ រហូតមកដល់ថ្ងៃអាទិត្យទី៣០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីម្ចាស់អាជីវកម្មខ្សាច់ បានរៀបចំដំឡើងម៉ាស៊ីន បូមខ្សាច់ប្រជាពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មដាំបង្គោលឈើបិទផ្លូវទៅទីតាំងអាជីវកម្ម និងសំណូមពរដាច់ខាតមិន អោយមានការបូមខ្សាច់នៅទីតាំងនោះឡើយ មូលហេតុគាត់ខ្លាចបាក់ស្រុតដី និងខ្លាចដាច់ប្រភពទឹកប្រើប្រាស់ ។

ក្រោយពីទទួលបានព័ត៌មានថាប្រជាពលរដ្ឋប្រមូលផ្តុំតវ៉ាករណីអាជីវកម្មខ្សាច់ នៅភូមិចារនេះ លោក អភិបាលស្រុក បានចាត់អោយលោក ទ្រី មករា អភិបាលរងស្រុក ចុះពិនិត្យ សម្របសម្រួល ។ បន្ទាប់មកនៅថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលស្រុក បានអញ្ជើញអាជ្ញាធរឃុំ មេភូមិពាក់ព័ន្ធ តំណាងប្រជាពលរដ្ឋ ម្ចាស់ អាជ្ញាប័ណ្ណខ្សាច់និងតំណាងមន្ទីររ៉ែនិងថាមពលខេត្ត ដើម្បីស្ដាប់អំពីសំណូមពរ ក្តីកង្វល់របស់ប្រជាពលរដ្ឋ និងការស្រាយបំភ្លឺរបស់មន្ត្រីជំនាញតំណាងមន្ទីររ៉ែនិងថាមពលខេត្តដែលមានខ្លឹមសារដូចខាងក្រោម៖ ក្តីកង្វល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ មេភូមិពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋ៖

១-ខ្លាចមានការប្រោះ បាក់ស្រុតដីដល់ក្រោមផ្ទះគាត់ក្នុងភូមិ
២-ខ្លាចដាច់ប្រភពទឹកអណ្តូងប្រើប្រាស់
៣-ខ្លាចបាក់ផ្លូវ ចេញចូលនៅជិតទីតាំងនេះ។

ការស្រាយបំភ្លឺរបស់មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តតាកែវ គឺ៖

១-មុននឹងចេញអាជ្ញាប័ណ្ណមន្ទីររ៉ែនិងថាមពលខេត្ត បានចាត់មន្ត្រីជំនាញបានចុះពិនិត្យទីតាំង ដោយបាន គិតពីការរងផលប៉ះពាល់ដែលនៅជុំវិញនោះរួចរាល់ មិនមានករណីបាក់ស្រុតដូចការព្រួយបារម្ភឡើយ។

២-មិនដែលមានករណីដាច់ប្រភពទឹកអណ្តូង បណ្តាលមកពីការបូមខ្សាច់ទេ ព្រោះនីវ៉ូទឹកអណ្តូងស្មើគ្នា ហើយទឹកដែលជ្រាបមកតាមខ្សាច់ក៏មិន បានបូមយកទៅណាដែរគឺនៅតែក្នុងរណ្តៅខ្សាច់នោះដដែល។

៣-អាជ្ញាប័ណ្ណរណ្តៅខ្សាច់ចេញអោយតែរយៈពេល១ឆ្នាំ។

ម្ចាស់អាជីវកម្ម

១-ដីដែលមានទំហំ ៣៧ ៧០០ ម៉ែត្រការ៉េ

២-ទីតាំងកាយយកខ្សាច់មានទំហំ ៥០ម៉ែត្រ គុណ ៦០ ម៉ែត្រ ឬ ស្មើ ៣ ០០០ ម៉ែត្រការ៉េ ប៉ុណ្ណោះ

...

៣-ចំងាយផ្ទះដែលជិតជាងគេ ប្រមាណជាង២០០ម៉ែត្រ ពីរណ្តៅខ្សាច់។ អាស្រ័យដូចជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណៈជន មេត្តា ជ្រាបជាព័ត៌មាន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print