ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការបង្ហាញរូបភាព ៥០ឆ្នាំមុន ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និង (៤៦ឆ្នាំក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩) ហើយលោកបញ្ជាក់ថា ៖
-រូបភាពខាងឆ្វេង ៥០ឆ្នាំមុន ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែល ប៉ុល ពត (ខ្មែរក្រហម) ប្លន់ឡើងកាន់អំណាច បណ្តេញប្រជាជនចេញពីទីក្រុងភ្នំពេញ
-រូបភាពខាងស្តាំ (៤៦ឆ្នាំក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩) រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសជាតិមានការអភិវឌ្ឍ ប្រជាពលរដ្ឋរីករាយក្រោមម្លប់សុខសន្តិភាព ធ្វើដំណើរកម្សាន្ត និងទៅលេងស្រុកជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ ។
លោកអរគុណសន្តិភាព គោរពអរគុណសម្តេចតេជោហ៊ុន សែន បិតាសន្តិភាព ។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា ៖ ប្រជាជនខ្មែរគ្រប់រូប ចងចាំមិនភ្លេចនូវគុណូបការៈ មិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ។
បន្តថែរក្សាសន្តិភាព តាមរយៈការគាំទ្រ ឥតងាករេ ចំពោះមាគ៌ាដ៏ត្រឹមត្រូវបំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។
ប្រជាជនខ្មែរគ្រប់រូបបេ្តជ្ញាប្រឆាំងដាច់ខាត មិនឲ្យមានរបបប្រល័យពូជសាសន៍ សង្គ្រាមសុីវិលកើតឡើង លើមាតុភូមិកម្ពុជាវិញទេ ទោះលះបង់ក្នុងតម្លៃណាក៏ដោយ៕
ដោយ ៖ សិលា