ចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀតរហូតដល់ ១០០០ កន្លែង រយៈពេលបីឆ្នាំ សម្រាប់សិស្សនិស្សិតកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បើតាម សេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក ស៊ី ជីនពីង គឺចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀតរហូតដល់ ១០០០ កន្លែង រយៈពេលបីឆ្នាំ សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបង្កើនការងារ និងលើកកម្ពស់សហគ្រិនភាព និង ចូលរួមបង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវប្បធម៌។

នាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងការបរទេសបានឱ្យដឹងថា តាមរយៈការទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅលើទឹកដីកម្ពុជា នាថ្ងៃទី ១៧ មេសា ២០២៥ លោកបានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយថ្នាក់ដឹកនាំ លើវិស័យអាទិភាពមួយចំនួន ដែលអាចធ្វើឱ្យប្រទេសទាំងពីរអាចបន្តកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ។ ក្នុងនោះមានរួមបញ្ចូលការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវប្បធម៌ នៅក្នុងកិច្ចពិភាក្សា ហើយជាលទ្ធផលនៃកិច្ចពិភាក្សាលើចំណុច នេះ ចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសចិន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើនការងារ និងលើកកម្ពស់សហគ្រិនភាពនៃយុវជនកម្ពុជា ។
គួរបញ្ជាក់ថា ៖ ក្នុងដំណើរទស្សនកិច្ច លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
សូមបញ្ជាក់ថា ៖ ដំណើរនិវត្តន៍របស់លោកស៊ី ជីនពីង (XI JINPING) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូជាន់ខ្ពស់ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print