Update ៖ លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា !

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃទី ១៧ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបាន ជួប ពិភាក្សា ជាមួយ សម្តេច ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា និង ជាប្រធាន ព្រឹទ្ធ សភាកម្ពុជា នៅវិមានសន្តិភាពនៅរាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ចិននិងកម្ពុជា ជា ប្រទេស ជិតខាងដ៏ល្អ និង ជា មិត្តដែកថែបថែមទៀត ។ ភាគីចិន ជឿជាក់ថា មាគ៌ាស្តារនិងអភិវឌ្ឍប្រទេស ជាតិរបស់កម្ពុជា នឹង កាន់តែធំតែទូលាយ។ ចិននឹង ផ្តល់ការគាំទ្រដូចពេលមុនៗចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រជាជនកម្ពុជារក្សាស្ថិរភាពជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ច និងគាំទ្រកម្ពុជាដើរ ឱ្យ តួនាទីកាន់តែសំខាន់ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។ ភាគីទាំងពីរ គួរធ្វើកិច្ចសហប្រតិបត្តិ ជាក់ស្តែងកាន់ តែ ជិតស្និទ្ធក្នុងគ្រប់វិស័យ ធ្វើកិច្ចកសាង ” ច្រករបៀងឧស្សាហកម្មបច្ចេកវិទ្យា ” និង ” ច្រករបៀងត្រីនិងអង្ករ ” របស់កម្ពុជា ឱ្យបានល្អ និងធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលនិង គមនាគមន៍ជាដើម ដើម្បីឱ្យ កម្ពុជា ចែករំលែកបានកាន់តែច្រើនថែមទៀត នូវ កាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បាន ថ្លែងថា កម្ពុជានិងចិនជាមិត្តដែកថែប ប្រទេសទាំងពីរបានឯកភាពគ្នា កសាង សហគមន៍វាសនារួមក្នុងយុគសម័យថ្មីគ្រប់រដូវកាល ដើម្បី ជំរុញទំនាក់ទំនងទ្វេភាគីឱ្យ អភិវឌ្ឍប្រកបដោយ កម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ហើយ ពួតដៃគ្នានិង រួមសុខរួមទុក្ខជាមួយ គ្នា ជាប់រហូត។ សង្គ្រាមពាណិជ្ជកម្ម និ ងសង្គ្រាម ពន្ធគយបាន បំផ្លិចបំផ្លាញផលប្រយោជន៍ដ៏ត្រឹមត្រូវ របស់ បណ្តា ប្រទេសនានា និង ញ៉ាំឱ្យ ស្ថានការណ៍អន្តរជាតិមាន ភាពរង្គោះរង្គើ ភាគីកម្ពុជា មានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ចិន ដើម្បីពួតដៃគ្នាឆ្លើយតបនឹង ហានិភ័យនិងបញ្ហាប្រឈាមគ្រប់បែបយ៉ាង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print