អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៧ ខែមេសា លោកស្រី He Yongqian អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម ចិន បាន ថ្លែងថា វិធានការដំឡើងពន្ធគយដោយឯកតោភាគីគឺបង្កឡើងដោយភាគីអាមេរិក ទាំង ស្រុង អ្នកណាបង្កបញ្ហា អ្នកហ្នឹងដោះស្រាយ។ ភាគីចិនដាស់តឿនឱ្យ អាមេរិកឈប់ដាក់សម្ពាធជាអតិបរមា និងឈប់សម្លុតកំហែង ហើយ ងាក មក រួមជាមួយ ភាគីចិន ដើម្បីដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនាដោយស្មើភាព និង ឈរលើមូលដ្ឋាន នៃការ គោរពគ្នាទៅវិញទៅមក។
គេហទំព័រ «CCFR China state-controlled media » នៅក្នុងសន្និសីទកាសែតជាប្រចាំ នៃក្រសួងពាណិជ្ជកម្មចិន នាថ្ងៃដដែល មាន អ្នកសាព័ត៌មានសួរថា នៅថ្ងៃអង្គារសប្តាហ៍នេះ លោកត្រាំបាន ចេញសេចក្តីថ្លែងការណ៍ដើម្បីអំពាវនាវ ជាថ្មីម្តងទៀត ឱ្យ ប្រទេសចិន ទាក់ទងទៅ អាមេរិកជាមុន ហើយ អះអាងថា ការបើសេវីសគឺនៅខាងចិន គឺចិន ជា អ្នក ត្រូវការស្វែងរកកិច្ចព្រមព្រៀងជាមួយ យើង។ សូមសួរថា តើក្រសួងពាណិជ្ជកម្ម មានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ ?
គេហទំព័រ «CCFR China state-controlled media » លោក He Yong បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ចិន តែង រក្សា ការទាក់ទង ខាងការងារប្រក្រតីជាមួយ ស្ថាប័នរបស់អាមេរិក។ គោលជំហររបស់ចិនគឺច្បាស់លាស់និងជាប់ជាប់រហូតមក ពោលគឺមាន អាកប្បកិរិយា បើកចំហចំពោះការធ្វើកិច្ចពិភាក្សាជាមួយ អាមេរិក លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៕
ដោយ ៖ សិលា