ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ ថ្ងៃទី ១៧ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបពិភាក្សាការងារ ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាពនៅរាជធានីភ្នំពេញ ។ ថ្នាក់ ដឹកនាំ នៃប្រទេសទាំងពីរ បានឯកភាពគ្នាកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុង យុគ សម័យ ថ្មី គ្រប់ រដូវកាល និង បាន កំណត់យក ឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍ ចិន-កម្ពុជា” ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុង កិច្ចជំនួប លោក Xi Jinping បានលើកឡើង ថា បច្ចុប្បន្ននេះ ល្បឿន នៃ បម្រែ បម្រួល និម្មាបនកម្ម ពិភពលោក ដែល ពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ មានសភាព កាន់ តែ លឿន ទៅៗ ហើយ ការធ្វើឱ្យស៊ី ជម្រៅ នូវ ការ កសាងសហគមន៍វាសនារួម រវាង ចិន និង កម្ពុជា គឺ សម ស្រប ទៅ នឹង ផល ប្រយោជន៍ ជាមូលដ្ឋាន របស់ ប្រជាជន នៃ ប្រទេស ទាំងពីរ ។ គេហទំព័រ «CCFR China state-controlled media » ភាគី ទាំង ពីរ គួរ ចាត់ទុក ការ ក សាង សហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគ សម័យ ថ្មី គ្រប់ រដូវកាល ជាទីចាប់ផ្តើមថ្មី ដើម្បី បន្ត អនុវត្ត ឱ្យបានល្អ នូវ គម្រោងសហប្រតិបត្តិការថ្មី នៃ ការ ក សាង សហគមន៍រួមវាសនា រវាង ចិន និង កម្ពុជា ពន្លឿនការ អនុវត្ត គំនិតផ្តួចផ្តើម អភិវឌ្ឍន៍ សកល គំនិតផ្តួចផ្តើមសន្តិសុខ សកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល ក៏ដូចជា ធ្វើឱ្យ ស៊ី ជម្រៅ នូវការកសាង ទំនុកចិត្ត ខាង នយោបាយ ដែលមានកម្រិតកាន់តែខ្ពស់ ពង្រឹងនិង ពង្រីក កិច្ចសហប្រតិបត្តិការ ផ្តល់ ផល ប្រយោជន៍ ដល់គ្នាទៅវិញទៅមក ដែលប្រកបដោយ គុណភាព ខ្ពស់ បង្កើតការធានា ខាង សន្តិសុខ ដែល មានកម្រិតកាន់តែខ្ពស់ ធ្វើសកម្មភាព ផ្លាស់ ប្តូរ ប្រជាជន និងប្រជាជន ឱ្យបាន កាន់ តែ ច្រើន និង ពង្រឹង កិច្ចសហការជាយុទ្ធសាស្រ្ត ដែល មាន ស្តង់ ដារ កាន់តែខ្ពស់ ក្នុង ន័យ ផ្តល់ ផលប្រយោជន៍កាន់តែល្អ ជូនដល់ប្រជាជន នៃ ប្រទេស ទាំង ពីរ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ថា ប្រទេសចិន គឺជា មិត្តភក្តិ ដ៏ គួរ ឱ្យ ជឿទុកចិត្តបំផុត របស់កម្ពុជា ។ ដំណើរ ទស្សនកិច្ច របស់ លោកប្រធានរដ្ឋចិន Xi Jinping មានសារសំខាន់ណាស់ ដែល នឹង ធ្វើឱ្យស៊ីជម្រៅ នូវ ការកសាងទំនុកចិត្ត ខាង នយោបាយ រវាងប្រទេសទាំងពីរ ដើម្បី ជំរុញ យ៉ាងខ្លាំងក្លា នូវ ការ កសាងសហគមន៍វាសនារួម រវាង កម្ពុជា និង ចិន ក្នុង យុគសម័យ ថ្មី គ្រប់ រដូវកាល ។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន គឺជា ដៃគូពាណិជ្ជកម្ម ធំ បំផុត និងជា ប្រភពវិនិយោគ ធំទីមួយ របស់ កម្ពុជា ។ កម្ពុជា រីករាយ ក្នុង ការ បង្កើន កិច្ចសហប្រតិ បត្តិការ ជា មួយ ប្រទេសចិន ក្នុង គ្រប់ វិស័យ ដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម វិនិយោគ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់ កសិកម្ម និង ការកសាងហេដ្ឋារចនាសម័្ពន្ធ ជា ព្រមទាំង រៀប ចំ ឱ្យបានល្អ នូវ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ។ ភាគីកម្ពុជា គាំទ្រ គំនិតផ្តួចផ្តើម ស្តីពី ការ ក សាង សហគមន៍រួមវាសនានៃមនុស្សជាតិ គំនិតផ្តួចផ្តើមសកលធំៗ ទាំងបី និង កិច្ច សហ ប្រតិបត្តិការ ស្តីពី ការរួមគ្នាកសាង “ខ្សែ ក្រវាត់ និងផ្លូវ” ដែលលើកឡើង ដោយ លោក ប្រធាន រដ្ឋ ចិន Xi Jinping ៕
ដោយ ៖ សិលា