ឃាតកលាក់មុខ​ បន្ត​សម្លាប់​មនុស្ស​តាមដងផ្លូវ​ស្ទើររាលេីថ្ងៃ​ ដូច្នេះ​មិន​ត្រូវ​បើកបរល្មើសល្បឿន​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍​នៅតាមដងផ្លូវ​សាធារណៈ​ បានបណ្ដាលឱ្យ​មនុស្ស​ស្លាប់​ និងរងរបួសធ្ងន់ស្រាល​ជាប្រចាំ​ថ្ងៃ​ ដោយសារ​កត្តា​បើកបរ​ល្មើស​ល្បឿនកំណត់​ បើកបរមិន​គោរព​សិទ្ធិ​អ្នក​ដទៃ​ ទើបបង្កជាគ្រោះថ្នាក់​កើតឡើងទាំងអស់នេះ។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២៥ម្សិលមិញ​ បានកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៣លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ២នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ១នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១នាក់ (យប់ ១នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print