ក្បួនបាតុកម្មរាប់រយកន្លែងប្រឆាំងនឹងលោក Trump នៅសហរដ្ឋអាមេរិក

ចែករំលែក៖

ការតវ៉ានៅតាមទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងគោលនយោបាយរបស់លោក Trump នេះជាការតវ៉ាលើកទីពីរក្នុងខែនេះ។

យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមអ្នកតវ៉ាបានដើរតាមផ្លូវដើម្បីតវ៉ានឹងគោលនយោបាយរបស់រដ្ឋបាល Trump ចាប់ពីការនិរទេសជនអន្តោប្រវេសន៍ និងការបណ្តេញបុគ្គលិកសហព័ន្ធ រហូតដល់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីប និងអ៊ុយក្រែន។
ក្រុម 50501 ដែលតំណាងឱ្យការតវ៉ាចំនួន 50 នៅក្នុងរដ្ឋចំនួន 50 និងចលនាចំនួន 1 បាននិយាយថា ខ្លួនគ្រោងនឹងរៀបចំការតវ៉ាប្រហែល 400 ហើយបានអំពាវនាវឱ្យមនុស្សចំនួន 11 លាននាក់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បី “ការពារលទ្ធិប្រជាធិបតេយ្យ” នៅចុងសប្តាហ៍នេះ។
នៅរសៀលថ្ងៃទី 19 ខែមេសា ម៉ោងក្នុងស្រុក ការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងក្នុងក្រុងវ៉ាស៊ីនតោន ញូវយ៉ក និងឈីកាហ្គោ។ ហ្វូងមនុស្សក៏បានចេញមុខសម្រាប់ការតវ៉ានៅបណ្តាទីក្រុង ដូចជា Rhode Island, Maryland, Wisconsin, Tennessee, South Carolina, Ohio, Kentucky, California និង Pennsylvania។ ជនជាតិអាមេរិកនៅបរទេសក៏បានធ្វើបាតុកម្មផងដែរ។
នេះជារលកទីបួននៃការតវ៉ាចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងកាលពីថ្ងៃទី 20 ខែមករា និងលើកទីពីរក្នុងមួយខែ។ ទោះជាយ៉ាងណា ចំនួនអ្នកចូលរួមហាក់មានចំនួនតិចជាងការតវ៉ាកាលពីថ្ងៃទី៥ ខែមេសា។

អ្នកតវ៉ា Sara Harvey នៅ Jacksonville រដ្ឋ Florida បានប្រាប់កាសែត New York Times ថា “យើងកំពុងបាត់បង់ប្រទេសរបស់យើង។ ខ្ញុំព្រួយបារម្ភអំពីកូន និងចៅរបស់ខ្ញុំ” ។
គេហទំព័ររបស់ក្រុម 50501 និយាយថាការតវ៉ាគឺជា “ការឆ្លើយតបវិមជ្ឈការ និងឆាប់រហ័សចំពោះសកម្មភាពគ្មានប្រជាធិបតេយ្យ និងខុសច្បាប់របស់រដ្ឋបាល Trump និងសម្ព័ន្ធមិត្តដែលមានទ្រព្យសម្បត្តិ” ៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print