ឥស្សរជនមជ្ឈដ្ឋាន ឧស្សាហកម្មស្វ៊ីស ៖អ្នករងគ្រោះ ធំបំផុតពី គោលនយោបាយ ពន្ធគយរបស់ អាមេរិកគឺ អាមេរិក ខ្លួនឯង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗ កន្លងទៅនេះ អនុប្រធាន នៃសមាគម គ្រឿងយន្ត ថាមពលអគ្គិសនី និងលោហធាតុ ស្វ៊ីសដែលជា សមាគម ឧស្សាហកម្ម ធំបំផុតរបស់ ស្វ៊ីសបានថ្លែង ទៅកាន់ អ្នកសារព័ត៌មាននៃ អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនថា អ្នករងគ្រោះ ធំបំផុតពី គោលនយោបាយ ពន្ធគយរបស់ អាមេរិកគឺ អាមេរិកខ្លួនឯង ស្វ៊ីសរំពឹងថា អាចបង្កើន ទំនាក់ទំនង ជាមួយទីផ្សារ សំខាន់ផ្សេងៗ ទូទាំងពិភពលោក ដែលបូករួម ទាំងប្រទេសចិន ផង ។

គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថា ប្រសិនបើ សហរដ្ឋអាមេរិក ប៉ុនប៉ង ផលិត ផលិតផលទាំងនេះ ដោយខ្លួនឯង ក៏គ្រាន់តែ បង់ថ្លៃដើម កាន់តែខ្ពស់ នេះគឺត្រូវការ ពេលវេលា យូរណាស់ ។ ក្នុងសភាពការណ៍ខ្លះ សហរដ្ឋអាមេរិកមិន អាចផលិត ផលិតផលទាំងនេះ បានទេ ពីព្រោះ ពួកគេខ្វះកម្មករ ស្ទាត់ជំនាញ ដ៏ចាំបាច់ ។ អ្នករងគ្រោះធំបំផុត ពីគោលនយោបាយ ដំឡើងពន្ធគយ គឺសហរដ្ឋអាមេរិក ហើយ ផលប៉ះពាល់អវិជ្ជមាន ចំពោះសេដ្ឋកិច្ច ក៏នឹង កើតនៅ សហរដ្ឋអាមេរិកដែរ ។
គេហទំព័រ «CCFR China state-controlled media » គិតពិចារណា ដល់ភាពមិន ប្រាកដប្រជានៃ គោលនយោបាយ ពន្ធគយនៃរដ្ឋាភិបាល អាមេរិក មជ្ឈដ្ឋាន ឧស្សាហកម្ម ស្វ៊ីសរំពឹងទុក បម្រះខ្លួនចេញ ពីផលប៉ះពាល់ អវិជ្ជមានដែល នាំមកដោយ សហរដ្ឋអាមេរិក ព្រមទាំង បង្កើន ទំនាក់ទំនង ជាមួយទីផ្សារ សំខាន់ផ្សេងៗ ទូទាំង ពិភពលោក ដែលបូករួមទាំង ប្រទេសចិនផង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print