បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “យើងទទួលបានការយកចិត្តទុកដាក់ជាច្រើន តាមរយៈ ពិព័រណ៍ ទំនិញ ប្រើ ប្រាស់ ចិន អន្តរ ជា តិ ។ ជឿជាក់ថា ស្របពេល ដែល គោលនយោបាយ ពង្រីក ការ បើក ទូលាយ ត្រូវ បាន អនុ វត្ត ជាបន្តបន្ទាប់ និង បរិយាកាសប្រកបអាជីវកម្ម ត្រូវបាន កែលម្អ សេដ្ឋកិច្ច ចិន នឹង រក្សា និន្នា ការ អភិវឌ្ឍន៍ ប្រកបដោយស្ថិរភាពនិងភាពរឹងមាំ ។ យើង ពោរពេញទៅ ដោយ ជំនឿ ចិត្ត ចំពោះ ទីផ្សារចិន “។ នៅ ក្នុង ពិព័រណ៍ ទំនិញ ប្រើ ប្រាស់ ចិន អន្តរជាតិ លើកទី ៥ ដែល បាន បិទ បញ្ចប់ នៅ ថ្ងៃទី ១៨ ខែមេសា លោកស្រី Liu Xingshu អគ្គនាយិកា នៃ ក្រុមហ៊ុន DFS ដែល ជា ពាណិជ្ជករលក់រាយ ទំនិញ ប្រណីតផ្នែក ទេសចរណ៍ ស្ថិត នៅ ក្រោម ឱវាទ ក្រុម ហ៊ុន LV MH Group បារាំង ប្រចាំ នៅ តំបន់ចិន បាន បង្ហាញពី មតិយោបល់ ដូចពោល ខាងលើ ។

    គេហទំព័រ «CCFR China state-controlled media » សហគ្រាស ទុន បរទេស ដូច សហគ្រាស របស់ លោកស្រីអ៊ីចឹង ដែល មានសុទិដ្ឋិនិយម ចំ ពោះ ប្រទេស ចិន គឺ មាន ចំនួន ច្រើនណាស់ ។ ក្នុងបរិបទ បច្ចុប្បន្ន ដែល គាំពារ និយម ផ្នែក ពា ណិ ជ្ជ កម្ម កំពុងងើបឡើងវិញ និង ការ ប្រើ ប្រាស់ ពន្ធគយ យ៉ាងអនាធិបតេយ្យ របស់ សហរដ្ឋ អាមេ រិក កំពុង ប៉ះពាល់ ដល់ ការធ្វើ សកលភាវូបនីយ កម្ម សេដ្ឋកិច្ច ព្រឹត្តិការណ៍ អំពី ទំនិញ ប្រើ ប្រាស់ ដែល ធ្វើ ឡើង ក្រោម ប្រធាន បទ “រួមគ្នា ចែក រំលែក ឱកាសបើកទូលាយ រួមគ្នា កសាង ជីវភាព ឱ្យកាន់តែល្អបវរ” លើកនេះ គឺ កាន់តែមាន តម្លៃ ។ ក្នុងរយៈពេល ៦ ថ្ងៃកន្លងទៅនេះ ពិព័ រ ណ៍ ទំនិញ ប្រើ ប្រាស់ លើកនេះ បាន ទាក់ ទាញ សហគ្រាស ចំនួន ១៧៦៧ សហគ្រាស និង ម៉ាក យីហោ ចំនួន ៤២០៩ ដែល មក ពី ប្រទេស និង តំបន់ ចំនួន ៧១ ជុំវិញ ពិភពលោក ទំហំ ជួញដូរ តាមបំណងនៃ កិច្ច សហ ប្រតិបត្តិការ នៅនឹងកន្លែង មានចំនួន ៩ ម៉ឺន ២ ពាន់ លាន យាន់ប្រាក់ចិន ។ មិនថា ប្រទេស ដែល ចូលរួមពិព័រណ៍ ចំនួន ម៉ាកយីហោ ឬមួយ ក៏ កម្លាំ ង ឥទ្ធិពល ក្តី ក៏ សុទ្ធតែ បាន បំបែកកំណត់ត្រាខ្ពស់ថ្មី ។

    គេហទំព័រ «CCFR China state-controlled media » តើ កម្លាំងទាក់ទាញ បែបនេះ មកពីណា ? ទិន្នន័យ បាន បង្ហាញថា នៅ ឆ្នាំ ២០២៤ ទំហំ សរុប នៃ ការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិន បានឡើងដល់ ៤៨,៨ ទ្រីលានយាន់ ប្រា ក់ ចិន កើនឡើង ៣,៥ភាគរយ បើ ប្រៀប ធៀប នឹង រយៈពេល ដូចគ្នា នៃ ឆ្នាំមុន ដែល ជា ទីផ្សារ ប្រើ ប្រាស់ ទំនិញធំទីពីរ និងជា ទីផ្សារលក់រាយតាមបណ្តាញ អ៊ីនធឺណេត ធំទីមួយ លើ ទូ ទាំង ពិភព លោក ក្នុងរយៈពេលជាង ១០ ឆ្នាំជាប់ៗគ្នា ។ ក្នុង ត្រីមាសទីមួយនៃឆ្នាំនេះ ទីផ្សារ ប្រើ ប្រា ស់ របស់ ចិន សម្រេចបាន នូវការចាប់ផ្តើមប្រកបដោយភាពនឹងនរជាទូទៅ ហើយ ទំហំ សរុប នៃ ការ លក់ រាយ ទំនិញប្រើប្រាស់ក្នុងសង្គម ចិន បាន កើន ឡើង ៤,៦ ភាគ រយ បើ ប្រៀប ធៀ ប នឹង រយៈ ពេល ដូច គ្នា នៃ ឆ្នាំមុន ដែល លឿន ជាង ១,១ ភាគរយ បើ ប្រៀប ធៀប នឹង ឆ្នាំ មុន ។

    គេហទំព័រ «CCFR China state-controlled media » ក្រុមហ៊ុន សាជីវកម្ម វិទ្យាសាស្ត្រ Boston នៃសហរដ្ឋអាមេរិក បានថ្លែងថា ដើម្បីសម្របទៅ តាម និន្នាការថ្មី នៃ ការប្រើប្រាស់ របស់ ចិន ពួកគេ បាននាំយក ផលិតផលច្នៃប្រឌិតថ្មីចំនួន ៥ ទៅ ចូល រួម ពិព័រណ៍ ដែល គ្រប ដណ្តប់ វិស័យ ជាច្រើន ដូចជា ការគ្រប់គ្រងទម្ងន់ និង ការព្យា បាល ជំងឺដុំ មហារីក ជាដើម ហើយរំពឹងថា នឹង ជំរុញ តម្រូវការខាងការប្រើប្រាស់ ក្នុង វិស័យ សុខ ភាព របស់ ប្រទេសចិន តាមរយៈ ការផ្គត់ផ្គង់ ប្រកបដោយភាពច្នៃប្រឌិតថ្មី ។ លោក Liu Yunfeng អគ្គ នាយកប្រតិបតិ្តរង នៃក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ ប្រចាំ នៅតំបន់ចិន បាន ថ្លែង ថា ក្រុម ហ៊ុន នេះ បាន ដាក់ តាំង បង្ហាញ ស៊េរីរថយន្តចំនួន ១១ នៃ ម៉ាកយីហោ ជា ច្រើ ន របស់ខ្លួន នៅឯ ពិព័រណ៍ទំនិញប្រើប្រាស់លើកនេះ ដែល បានឆ្លុះបញ្ចាំង ពី ពាក្យសន្យា រយៈ ពេល យូរ និង ជំនឿ ចិត្ត យ៉ាងមុតមាំ របស់ ក្រុមហ៊ុន Volkswagen ចំពោះ ទីផ្សារ របស់ ចិន ។

    គេហទំព័រ «CCFR China state-controlled media » ពិព័រណ៍ ទំនិញ ប្រើ ប្រាស់ ចិន អន្តរជាតិ លើកទី ៥ មិន ត្រឹម តែ បាន ដាក់ តាំងបង្ហាញ ផលិត ផល ថ្មីៗ ជា បន្ត បន្ទាប់ប៉ុណ្ណោះទេ ថែមទាំង ក៏ បាន ផ្តល់ នូវ ឱកាស កាន់តែ ទូលំ ទូលា យ សម្រាប់ “ប្រែក្លាយពី សហគ្រិនដែលចូលរួមពិព័រណ៍ ទៅជា ពាណិជ្ជករបណ្តាក់ទុន” ផង ដែរ ។

    ទោះបីជា ពិព័រណ៍ទំនិញប្រើប្រាស់ បានបិទបញ្ចប់ហើយ ក៏ដោយ ក៏ ប៉ុន្តែ រឿងរ៉ាវ នៃ “ឱ កា ស ចិន” នៅ តែ បន្តកើត មាន ដដែល ។ ប្រទេសចិន បាន និង កំពុង បំពេញ តាម ពាក្យ សន្យា របស់ ខ្លួន តាមរយៈ សកម្មភាពជាក់ស្តែង ជាបន្ត បន្ទាប់ ពោលគឺ ទ្វារ របស់ចិន នឹង បើក ចំហ រឹត តែ ធំ ។ បើនិយាយ ចំពោះការ វិនិយោគ បរទេស តើឱកាសនៅឯណា អនាគត នៅឯ ណា ? ចម្លើយ គឺមិនបាច់និយាយក៏គេដឹងដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print