Liverpoolត្រូវការឈ្នះតែ១ប្រកួតទៀតដើម្បីគ្រងជើងឯក ក្រោយទម្លាក់ Leicester ទៅ Championship

ចែករំលែក៖

Liverpool នឹងត្រូវរង់ចាំពីរបីថ្ងៃទៀតដើម្បីក្លាយជាម្ចាស់ជើងឯក Premier League បើទោះបីជាទទួលជ័យជម្នះ 1-0 នៅលើទឹកដី Leicester City ហើយ Arsenal បានរក្សាក្តីសង្ឃឹមដ៏មុតស្រួចរបស់ពួកគេជាមួយនឹងលទ្ធផល 4-0 នៅលើទឹកដីក្រុម Ipswich Town កាលពីថ្ងៃអាទិត្យ។

ខ្សែការពារស្លាប

Trent Alexander-Arnold គឺជាអ្នកស៊ុតគ្រាប់ជ័យជម្នះរបស់ Liverpool នៅនាទីទី 76 នៅកីឡដ្ឋាន King Power ជួយហង្សក្រហមនាំមុខ 13 ពិន្ទុនៅលើកំពូលតារាអង់គ្លេសPremier League ដោយនៅសល់ 5 ប្រកួតទៀតទើបចប់រដូវកាល។

លទ្ធផលនេះធ្វើឱ្យក្រុមLiverpool ត្រូវការជ័យជម្នះតែមួយប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយទៅជាម្ចាស់ជើងឯក ចំណែកក្រុម Leicester City បានក្លាយជាក្រុមទី២ត្រូវធ្លាក់ទៅលេងក្របខ័ណ្ឌChampionshipសារជាថ្មីម្តងទៀតជាមួយក្រុមSouthamton។

Leicesterបានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត Premier League 19 ដងចុងក្រោយរបស់ពួកគេដោយទទួល

បាន១៨ពិន្ទុក្នុងចំណោម៣៣ប្រកួតនៅ។

...

វា​ជា​ការ​កាត់​ចោល​លើក​ទី​ពីរ​របស់ក្រុមកញ្រ្ជោង Leicester ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ដែល​មានរយៈពេលមិន​ដល់​១០​ឆ្នាំ​បន្ទាប់​ពី​ឈ្នះ​ពាន Premier League និង FA Cup។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print