ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាបង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដោយគ្រោងចំណាយទុនប្រមាណជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។
ពិធីចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។
បណ្ដាឧកញ៉ាធំៗទាំងនោះរួមមានដូចជា អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ាធំៗជាច្រើនទៀត។
មន្ទីរពេទ្យដ៏ទំនើបថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានថ្លែងថា វិស័យសុខាភិបាល បានបង្ហាញពីវឌ្ឍនភាពជាច្រើន គួរឱ្យកត់សម្គាល់ដែលកម្ពុជាបានសម្រេចតាមរយៈក្រសួងសុខាភិបាលរួមមាន ៖
-ការផ្តល់សេវាអប់រំ
-ការលើកកម្ពស់សុខភាព
-សេវាថែរទាំងព្យាបាល និងអន្តរាគមន៍សុខភាពសាធារណៈ
-ការកែលម្អរសេវាសុខភាពប្រចាំ
-ការរៀបចំពង្រឹងសមត្ថភាពក្នុងអង្គភាពសុខាភិបាល
-ការពង្រឹងកិច្ចការនិយ័តកម្មសុខាភិបាល
-ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដែលលេចឡើង
-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងមូលដ្ឋាន
-ការលើកកម្ពស់សុខភាពគាំពារសង្គម
-និងការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលជាដើម៕
ដោយ ៖ សិលា