លោក Xi Jinping ផ្ញើលិខិតដើម្បីអបអសាទរលោក Daniel Moboa ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីប្រទេសអេក្វាទ័រ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៩ខែមេសាឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរលោក Daniel Moboa ដែលបានជាប់ឆ្នោតជាប្រធានាធិបតីប្រទេសអេក្វាទ័រមួយអាណត្តិទៀត។​​

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានថ្លែងក្នុងសារលិខិតថា ប្រទេសចិននិងប្រទេសអេក្វាទ័រជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងអេក្វាទ័របានរក្សានិន្នាកាអភិវឌ្ឍដ៏ល្អប្រសើរ ទំនុកចិត្តខាងនយោបាយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបបត្តិការក្នុងគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ។ឆ្នាំនេះគឺខួប៤៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេក្វាទ័រ ខ្ញុំមានឆន្ទៈធ្វើជាមួយលោកប្រធានាធិបតី ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឆ្ពោះទៅមុខដោយឥតឈប់ឈរ ដើម្បនាំមកនូវសុខុមាលភាពកាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរចិននិងអេក្វាទ័រ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print