អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ស្ថិតិថ្មីបំផុតនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសទៅកាន់អាមេរិកក្នុងខែមីនាបានធ្លាក់ចុះ១២% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំមុន ហើយបានធ្លាក់ចុះ២% បើធៀបជាមួយអត្រាធ្លាក់ចុះនៅខែកុម្ភៈឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងជាលើកដំបូងបន្ទាប់ពីការផ្ទុះជំងឺកូវិដ១៩មក។
គេហទំព័រ «CCFR China state-controlled media » អ្នកប្រកបឧស្សាហកម្មទេសចរណ៍បានព្រួយបារម្ភថា បើសិនជានិន្នាការធ្លាក់ចុះនៅតែបន្តទៀត នោះ ឧស្សាហកម្មទេសចរណ៍អាមេរិកមានលទ្ធភាពនឹងរងការខាតបង់រាប់ពាន់លានដុល្លារអាមេរិក។
គេហទំព័រ «CCFR China state-controlled media » លោកAdam Sacks អគ្គនាយកក្រុមហ៊ុនសេដ្ឋកិច្ចនិងទេសចរណ៍អង់គ្លេសដែលជាអង្គភាពសិក្សាស្រាវជ្រាវអំពីឧស្សាហកម្មទេសចរណ៍បានថ្លែងថា ការដែលភ្ញៀវទេសចរអន្តរជាតិមិនជ្រើសរើសអាមេរិកជាគោលដៅទេសចរណ៍ វាជារឿងអាចដឹងជាមុន ព្រោះថា”គោលនយោបាយនិងពាក្យសម្តីរបស់រដ្ឋាភិបាលអាមេរិកគឺមានលក្ខណៈផ្ទុយគ្នា វាយប្រហារនិងភាពឯកោនិយម”។លោកបានព្រមានថា បើសិនជានិន្នាកានេះនឹងបន្តទៀត តាមការព្យាករណ៍ ចំនួនភ្ញៀវទេសចរបរទេសទៅកាន់តែអាមេរិកនឹងធ្លាក់ចុះជាង១០%ក្នុងឆ្នាំ២០២៥ដែលនឹងនាំមកនូវការខាតបង់ចំនួន៩ពាន់លានដុល្លារអាមេរិកចំពោះឧស្សហកម្មទេសចរណ៍របស់អាមេរិក៕
ដោយ ៖ សិលា