សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព លោក ទេស សម្បត្តិ បច្ចុប្បន្នជាកីឡាកររបស់ក្លិបបាល់ទាត់ វិសាខា និងជាអតីតកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាពក្នុងវ័យ ២៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព លោក ទេស សម្បត្តិ បច្ចុប្បន្នជាកីឡាកររបស់ក្លិបបាល់ទាត់ វិសាខា និងជាអតីតកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាពក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ កីឡាករ ទេស សម្បត្តិ ជាអតីតយុវជនថ្នាល ដែលបានបណ្ដុះបណ្ដាលផ្ទាល់ពីសាលាកីឡាបាល់ទាត់ជាតិ (បាទី) ចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨ និងបានចូលរួមការប្រកួតជាច្រើនជាមួយក្រុមជម្រើសជាតិកម្ពុជាទាំងយុវជន និងឈុតធំ។ ការបាត់បង់កីឡាករ ទេស សម្បត្តិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា។

សមាជិកនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក ឲ្យបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃ នេះក្រុមព្រះខ័នរាជស្វាយរៀង ! មុន ចាប់ផ្ដើម ការ ហ្វឹកហាត់ ពួកគាត់ទាំងអស់ គ្នា សូមយកឱកាសដ៏ស្ងប់ស្ងាត់ ស្មឹងស្មាធ គោរពដល់ដួងវិញ្ញាណក្ខន្ធកីឡាករ ទេស សម្បត្តិ និងសូមដួងវិញ្ញាណក្ខន្ធ ទេស សម្បត្តិ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print