ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ថាបនិកក្លិបកីឡាបាល់ទាត់ វិសាខា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពកីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា ជាទីគោរពស្រលាញ់បំផុត!

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន ក្រុមគ្រួសារសព កីឡាករ ទេស សម្បត្តិ

ក្រុមគ្រួសារ ជាទីរាប់អាន!

ខ្ញុំ និងក្រុមគ្រួសារ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា ដែល ត្រូវជាសាច់ញាតិរបស់ក្រុមគ្រួសារ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទីយប់ ក្នុងជន្មាយុ ២៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារនៃសព ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការ បាត់បង់ដ៏ធំធេងនូវកូនបង្កើត ក្មួយៗ និងបងប្អូន ជាទីស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ របស់ក្រុមគ្រួសារ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print