សម្តេច ហ៊ុន ម៉ាណែត ថារឿងនេសាទ បើមិនគ្រប់គ្រងច្បាស់លាស់ទេ អ្នកធ្វើអាជីវកម្មធំៗនឹងធ្វើគ្រប់ទីកន្លែង គ្មានឡើយសម្រាប់ប្រជានេសាទតូចតាច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ «ត្រូវបែងចែកឱ្យច្បាស់រវាងប្រជានេសាទ និងអ្នកធ្វើខុសច្បាប់»។ ពីកម្មវិធីសម្ពោធរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក នៅខេត្តពោធិ៍សាត់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជាបានឆ្លៀតលើកឡើងទាក់ទងនឹងកិច្ចប្រឹងប្រែងក្នុងការទប់ស្កាត់សកម្មភាពខុសច្បាស់ទាក់ទងនឹងការនេសាទ។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងមានការពិភាក្សាបន្ថែមអំពីច្បាប់ដែលពាក់ព័ន្ធនឹងការកំណត់ទំហំនៃការនេសាទ ដូចជាប្រវែងអួនស្របច្បាប់ជាដើម។ សម្តេចលើកឡើងពីពលរដ្ឋពិតប្រាកដ និងអ្នកជ្រកក្រោមពលរដ្ឋ ដោយសម្តេចកត់សម្គាល់ថា ឆ្នាំនេះ ត្រីមានច្រើន ដោយសារតែការទប់ស្កាត់សកម្មភាពទប់ស្កាត់។

បើតាមសម្តេចនាយករដ្ឋមន្ត្រី កន្លងមក មានសកម្មភាពអូសលៀសរាប់តោន ហើយនាំចេញទៅក្រៅ ដោយសកម្មភាពទាំងនេះ ពលរដ្ឋធម្មតាមិនអាចធ្វើបាននោះឡើយ។ «បើធ្វើអាជីវកម្មឱ្យដឹងអាជីវកម្ម សុំច្បាប់ឱ្យស្រួលបួល ធ្វើកន្លែងស្រួលបួល កន្លែងណាដែលទុកឱ្យពលរដ្ឋប្រជានេសាទធ្វើ បើមិនគ្រប់គ្រងទេ អ្នកធំៗនឹងធ្វើគ្រប់ទីកន្លែង ប្រជានេសាទតូចតាចមានកន្លែងណា?»។ សម្តេចបានព្រមានយ៉ាងដូច្នេះ ដោយក្រើនរំលឹកឱ្យចេះចែកគ្នារស់ ហើយរស់ក្នុងរយៈពេលវែង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្យថា ៖ តាមរយៈម្ចាស់ឡូត៍នេសាទបានឱ្យដឹងថា នៅរដូវនេសាទកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋខុសពីមុន ដោយពីមុនប្រជាពលរដ្ឋជិះរ៉ឺម៉កមកទិញត្រី យកទៅធ្វើប្រហុកផ្អក ឥឡូវពលរដ្ឋជិះសុទ្ធតែរថយន្តទំនើបៗមកទិញត្រីដឹកយកទៅធ្វើប្រហុកផ្អក។ នេះបង្ហាញឱ្យឃើញថា ពលរដ្ឋកម្ពុជាមានជីវភាពកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រកាសធានាខុសត្រូវចំពោះកងកម្លាំង និងអាជ្ញាធរដែលចុះអនុវត្តច្បាប់ត្រឹមត្រូវ ចំពោះជនល្មើសធនធានធម្មជាតិនានា ដែលមានបំណងអាក្រក់ប្រើហិង្សា ឬប្រើអាវុធមកលើកងកម្លាំង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print