នគរបាលស្រុកកៀនស្វាយចាប់ខ្លួន បុរសម្នាក់ក្រោយខឹងចិត្ត ប្រពន្ធរត់ចោល ទាញកាំបិតបុ័ងតោ ទៅកាប់រូបសំណាក់លោកតាសូ

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ខូចចិត្តព្រោះប្រពន្ធរត់ចោល ផឹកស្រា០៣កំប៉ុង រួចទាញកាំបិតបុ័ងតោ ទៅកាប់រូបសំណាក់លោកតាសូ បញ្ចេញកំហឹង បណ្តាលឱ្យខូចខាត ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតទ្បើង កាលពីវេលាម៉ោង០៨ និង ៥០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអាស្រមលោកតាសូ ក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ នួន ភក្តី ហៅ (ម៉ៅ) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ និងធ្លាប់ប្រើប្រាស់គ្រឿងញៀន រយៈពេល០៤ឆ្នាំមកហើយ ។

ប្រភពពី លោកវរសេនីយ៍ឯក ព្រំ សំណាង បានអោយដឹងថា កាលពីវេលាម៉ោង ០៨ និង ៤០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ មានជនសង្ស័យម្នាក់ បានផឹកស្រាបៀរចំនួន០៣កំប៉ុង រួចក៏ដើរមកផ្ទះវិញ ដោយសភាពស្រវឹងផង ខូចចិត្តខឹងរឿងប្រពន្ធរត់ចោល ស្រាប់តែស្ទុះទៅទាញយកកាំបិតបុ័ងតោ ចំនួន០១ដើម ដេីរសំដៅទៅអាស្រមលោកតាសូ រួចធ្វេីសកម្មភាពកាប់កម្ទេចរូបសំណាក់ បណ្តាលឱ្យបាក់បែកខូចខាត ស្របពេលធ្វេីសកម្មភាពរួច ជនសង្ស័យក៏ដេីរទៅផ្ទះចូលសម្រាកជាធម្មតាយ៉ាងព្រងើយ ។

លុះរហូតដល់ព្រឹកឡេីងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០ និង ៣០នាទីព្រឹក ជជនរងគ្រោះជាលោកតាអារ្យ(តំណាងឱ្យព្រះសង្ឃ)បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលគគីរធំ ក្រោយពីទទួលបានបណ្តឹង ។ ភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍គគីរធំ សហការជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយ ចុះទៅដល់កន្លែងកេីតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើសាកសួរ។

បើតាមចម្លើយសារភាពជនសង្ស័យ បានឆ្ទទូលស្គាល់ថាខ្លួន ពិតជាបានយកកាំបិតបុ័ងតោ កាប់ទៅលេីរូបសំណាក់លោកតាសូ ពិតប្រាកដមែន មូលហេតុព្រោះខ្លួនស្រវឹងស្រា និង តូចចិត្តនឹងប្រពន្ធរត់ចោល ។

...

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកកៀនស្វាយ កំពុងកសាងសំណុំបញ្ចូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print