ប្រកួតប្រជែងកាន់តែខ្លាំង! ក្រុមហ៊ុនចិនមួយនេះផលិតអាគុយសាកថ្មតែ5នាទីជិះបានរហូតដល់ជាង៥០០គីឡូម៉ែត្រ

ចែករំលែក៖

ក្រុមហ៊ុន ចិន

Contemporary Amperex Technology(CATL) ដែលជាក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក បានបង្ហាញនូវអាគុយដែលបានធ្វើឱ្យប្រសើរឡើងជាងមុនថានឹងប្រើប្រាស់បានយូរជាងបច្ចេកវិទ្យាទំនើបរបស់គូប្រជែង BYD ។

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរឥឡូវនេះបានអួតថាពួកគេមានអាគុយដែលអាចសាករថយន្តអគ្គីសនី(EVs) ក្នុងរយៈពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។

ក្រុមហ៊ុន

CATL បានបង្កើនការយកចិត្តទុកដាក់ដោយប្រកាសថាអាគុយម៉ាក Shenxing ថ្មីរបស់ពួកគេសាកតែ៥នាទីជិះបានចម្ងាយ 320 ម៉ាយ ស្មើនឹងប្រហែល515គីឡូម៉ែត្រ ខណៈអាគុយរបស់ BYDប្រើបាន 250 ម៉ាយ។ តាមការប្រៀបធៀប Superchargers របស់ក្រុមហ៊ុន Tesla កាន់តែយឺតជាងគេដោយប្រើបានចម្ងាយ 200 ម៉ាយដោយត្រូវការសាកក្នុងរយៈពេល 15 នាទី។

 

ការច្នៃប្រឌិតថ្មីរបស់ CATL ត្រូវបានប្រកាសត្រឹមតែមួយខែបន្ទាប់ពី BYD បានធ្វើឱ្យឧស្សាហកម្មរថយន្តអគ្គីសនីភ្ញាក់ផ្អើលហើយការប្រកួតប្រជែងកាន់ខ្លាំងក្លាកើតឡើងនៅក្នុងវិស័យ EV របស់ប្រទេសចិន និងកំពុងជំរុញការច្នៃប្រឌិតឥតឈប់ឈរក្នុងតម្លៃទាប។

ក្រុមហ៊ុន

CATL – ដែលផ្គត់ផ្គង់អាគុយដល់ម៉ាករថយន្តជាច្រើនរួមមាន Tesla, BMW, Volkswagen និង Ford – គឺជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយសម្រាប់អគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកសម្រាប់រយៈពេលប្រាំបីឆ្នាំជាប់គ្នាក្នុងឆ្នាំ 2024 ជាមួយនឹងចំណែកទីផ្សារពិភពលោក 38%

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print