កូរ៉េខាងជើងស្នើមន្ត្រីនៅក្រៅប្រទេសបញ្ចូនកូនត្រឡប់មកស្រុកវិញ

ចែករំលែក៖

ព័ត៌មានខាងលើគឺជាមូលហេតុធ្វើឲ្យអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង ប្រចាំនៅអង់គ្លេស បានភៀសខ្លួនសុំរស់នៅក្នុងទឹកដីកូរ៉េខាងត្បូង។

រដ្ឋាភិបាលកូរ៉េខាងត្បូង ពេលកន្លងមកថ្មីបានស្នើដល់មន្ត្រីការបរទេសទាំងអស់ដែលមានកូនរៀននិងរស់នៅបរទេស មានអាយុលើសពី ២៥ឆ្នាំ វិលត្រឡប់មកស្រុកវិញ។

ក្រុមចារកម្មកូរ៉េខាងត្បូង បានឲ្យដឹងថា ទាំងនោះគឺជាមូលហេតុធ្វើឲ្យមន្ត្រីកូរ៉េខាងជើង លោក Thae Yong Ho សម្រេចសុំរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយប្រពន្ធនិងកូន ។ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានបង្ខំឲ្យលោក Thae Yong Ho ឲ្យរស់នៅក្នុងទឹកដីរបស់ខ្លួន។

សូមបញ្ចាក់ថា លោក Thae Yong Ho មានកូនប្រុសពីរនាក់ ម្នាក់អាយុ១៩ឆ្នាំ និងម្នាក់ទៀតអាយុ ២៦ឆ្នាំ ។ ការដែលរដ្ឋាភិបាលកូរ៉េខាងជើង ស្នើឲ្យមន្ត្រីដែលមានកូននៅបរទេសឲ្យវិលត្រឡប់មកស្រុកវិញនោះត្រូវបានអ្នកឯកទេសបញ្ចាក់ថា នោះជាសកម្មភាពដើម្បីចងជើងមន្ត្រីដែលបានធ្វើការនៅតាមស្ថានទូតក្រៅប្រទេស អាចភៀសខ្លួនរស់នៅទីនោះរហូតដោយសារតែពួកគាត់មានប្រពន្ធនិងកូនចៅនៅទីនោះស្រាប់។

អ្នកឯកទេសបញ្ចាក់ថា ប្រសិនបើទុកឲ្យកូននៅក្នុងប្រទេសនោះគឺមិនអាចភៀសខ្លួនចោលប្រពន្ធកូននោះឡើយ។

ពាក់ព័ន្ធនិងការណីនេះដែរកូរ៉េខាងជើង បានដាក់ពង្រាយមីននៅតំបន់សជាប់ព្រំដែនកូរ៉េខាងជើង និងខាងត្បូង ដើម្បីទប់ស្កាត់ទាហ៊ានប្រទេសនេះលួចរត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។ នេះជាវិធីសាស្ត្រថ្មីសម្រាប់ទប់ស្កាត់ទាហ៊ានរត់ចោលជួរទៅកាន់កូរ៉េខាងជើង។

សារព័ត៌មាន យ៉នហាប់ បានផ្សាយថា នេះជាលើកទីមួយដែលទីក្រុងព្យុងយ៉ាងបានដាក់មីននៅតំបន់ព្រំដែនជាប់កូរ៉េខាងជើងចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាងលើកចិ្ចព្រមព្រៀងឈប់បាញ់កាលពីខែកក្កដា ឆ្នាំ១៩៥៣ ។

សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា ការដាក់មីននៅតំបន់ព្រំដែនត្រូវបានហាមមិនឲ្យទៅតាមកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៥៣ ។ ចាប់តាំងពីខែមេសា មកទល់ពេលនេះកូរ៉េខាងជើង បានដាក់មីននៅតំបន់សរហូតដល់៤ពាន់គ្រាប់៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print