ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដែលមានសមាសភាពចូលរួមពី លោក ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក លុន ឆេងកៃ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ព្រមទាំង លោក លោកស្រី អស់លោក អភិបាលខណ្ឌទាំង១២ ប្រធានមន្ទីរ អង្គភាពជំនាញ រដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ឃួង ស្រេង សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះឆ្នោត នៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ សុខ ខេមរា
...