ខ្យល់កន្ត្រាក់បានបង្កឱ្យផ្ទះពលរដ្ឋនៅក្រុងស្រុករងនូវការខូចខាតរួមទាំងសាលារៀន០១ខ្នងផង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤៤ខ្នងនៅក្រុងស្រុកចំនួន៣ដួចជា ស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងក្រុងសិរីសោភ័ណ បានរងនូវការខូចខាតដោយខ្សល់កន្ត្រាក់ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកមង្គលបុរីបានឲ្យដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងស្រុកមង្គលបុរីមានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់បានបក់បោកខ្លាំងបង្កឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២ភូមិនៅឃុំស្រះរាំង គឺភូមិតាអ៊ិនចំនួន១៣ខ្នងនិងភូមិក្រូចចំនួន៩ខ្នង ។ ករណីគ្រោះធម្មជាតិនេះ មិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ដោយឡែកនៅក្នុងស្រុកម៉ាឡៃវិញ ក៏មានខ្សល់កន្ត្រាក់កើតឡើងដែរ នៅពេលមានភ្លៀងធ្លាក់កាលពីល្ងាចមិញនេះ ។ បើយោងតាមរបាយការណ៍របស់នគរបាលស្រុកម៉ាឡៃបានឱ្យដឹងថា នៅវេលាម៉ោង៣និង៥៨នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់ដែលបង្កឱ្យផ្ទះប្រជាពលរដ្ឋចំនួន២ភូមិក្នុងឃុំទួលពង្រ រងនូវការខូចខាត សរុបចំនួន៧ខ្នង ក្នុងនោះភូមិអភិវឌ្ឍន៍ចំនួន ០១ ខ្នងនិងភូមិភ្នំដូនសមចំនួន០៦ខ្នង ។ កណីនេះមិនបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ ។
រីឯផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងនិងសាលារៀន០១ខ្នង ក្នុងក្រុងសិរីសោភ័ណ បានរងនូវការខូចខាតដោយខ្សល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសង្កាត់ចំនួន២ក្នុងក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយលាយឡំជាមួយខ្សល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២សង្កាត់ បានរងនូវការខូចខាត ក្នុងនោះសង្កាត់កំពង់ស្វាយខូចខាតចំនួន២ខ្នងនិងសង្កាត់ម្កាក់ចំនួន១៣ខ្នងសាលាបឋមសិក្សាម្កាក់០១ខ្នងផងដែរ ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print