អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុង សន្និសីទ សារ ព័ត៌មាន ជា ប្រចាំ ដែល បើក ធ្វើ នៅ ថ្ងៃ ទី ២២ ខែ មេសា មាន អ្នក សា រ ព័ត៌មាន សួរ ថា សម្តេច ប៉ាប Francisបាន សោយ ទិវង្គតនៅ ថ្ងៃ ទី ២១ ខែ មេសា។ ពេល នៅ មាន ព្រះជន្ម សម្តេច ប៉ាប Francisធ្លាប់ មាន ព្រះ បន្ទូល ជា សាធារណៈ ជា ច្រើន លើក ថា សង្ឃឹម អាច បំពេញ ទស្សនកិច្ច នៅ ប្រទេស ចិន ព្រម ទាំង ជួប ព្រះ រាជ សវនាការ ជាមួយ ថ្នាក់ ដឹក នាំ របស់ ប្រទេស ចិន។ សូម សួរ ថា តើ ការដែលបុរិវ៉ាទី កង់ បាន ផ្តាច់ “ទំនាក់ ទំនងផ្លូវ ទូត ” ជា មួយ តៃវ៉ាន់ ជា បុរេ លក្ខខណ្ឌ នៃ ដំណើរ ទស្សនកិច្ច បែប នេះមែនទេ?
គេហទំព័រ «CCFR China state-controlled media » លោកGuoJiakunអ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន បាន ថ្លែងថា តៃវ៉ាន់ គឺ ជា ផ្នែក មួយ នៃ ទឹកដីរបស់ ប្រទេស ចិន ដែល មិនអាច កាត់ ផ្តាច់ បាន រដ្ឋាភិបាល សាធារណ រដ្ឋ ប្រ ជា មានិត ចិន គឺ ជា រដ្ឋាភិបាល ស្រប ច្បាប់ តែ មួយ គត់ ដែល តំណាង ឱ្យ ប្រទេស ចិន ទាំង មូល ។ “យើង បាន មើល ឃើញ ប្រទេស កាន់ តែ ច្រើន ឡើងៗ ទទួល ស្គាល់ និង ប្រកាន់ ខ្ជាប់ គោល ការណ៍ ចិន តែ មួយ។ រំពឹង ថា ប្រទេស ពាក់ ព័ន្ធ នឹង យល់ដឹង ឱ្យ បាន ច្បាស់ នូវ និ ន្នា ការ ទូទៅ នៃ ប្រវត្តិសាស្រ្ត ហើយ វិល ត្រឡប់មក រក ផ្លូវ ត្រឹម ត្រូវ ដែល គោរព តាម គោល ការណ៍ ចិន តែ មួយ ”៕
ដោយ ៖ សិលា