អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ លោកWang Yi រដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកMeinl-Reisingerរដ្ឋមន្ត្រីការបរទេសអូទ្រីស។
គេហទំព័រ «CCFR China state-controlled media » លោកWang Yiបានថ្លែងថា សង្ឃឹមរដ្ឋាភិបាលថ្មីនៃប្រទេសអូទ្រីសបន្តអនុវត្តគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យពុះពារការប្រឈមដែលបណ្តាលមកពីសភាពការណ៍អន្តរជាតិនាពេលបច្ចុប្បន្ន និងដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការគាំពារសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក។
គេហទំព័រ «CCFR China state-controlled media » លោកបានបន្តថា អាមេរិកអនុវត្តគោលនយោបាយពន្ធគយចំពោះគ្រប់ប្រទេសតាមតែទំនើងចិត្ត បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ច្បាប់និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។ក្នុងនាមជាប្រទេសមានទំនួលខុសត្រូវ ប្រទេសចិននឹងបន្តគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល គាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ចែករំលែកនូវកាលានុវត្តភាពជាមួយពិភពលោកតាមរយៈការបើកចំហចំពោះបរទេសដោយកម្រិតខ្ពស់។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកMeinl-Reisingerបានថ្លែងថា ភាគីអូទ្រីសយកចិត្តទុកដាក់និងរពឹងទុកលើការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយភាគីចិនក្នុងវិស័យទ្វេភាគីនិងពហុភាគី។សហភាពអឺរ៉ុបសង្ឃឹមអាចបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយភាគីចិន ដើម្បីរួមគ្នាឆ្លើយតបការប្រឈមសាកល។សហភាពអឺរ៉ុបនឹងរួមសាមគ្គីគ្នា ដើម្បីគាំពារផលប្រយោធន៍របស់ខ្លួននិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕
ដោយ ៖ សិលា