លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសបណ្តាប្រទេសជាហត្ថលេខីមានភារកិច្ចជួយជំនួយដល់កម្ពុជាដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសឡើងវិញ = ហើយកម្ពុជាស្វាគមន៍រាល់ជំនួយទាំងអស់ពីបណ្តាប្រទេសដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ?
២- ជំនួយបណ្តាប្រទេសរួមមាន = ជំនួយអត់សំណង ជំនួយមនុស្សធម៌ ជំនួយវិនិយោគសម្រាប់កសាងសមទ្ធិផលនានា ជំនួយជាប្រាក់កម្ចីមានការប្រាក់ទាប អ្នកវិនិយោគបោះទុនកសាងសមទ្ធិផលតាមរូបភាពសាងសង់ប្រតិបត្តិការណ៍និងផ្ទេរ ។ល។
៣- បើចាប់ជនឆបោកគឺជាផ្តាច់ជីវិតនិងផ្តាច់ផ្លូវរកលុយមកសងជនរងគ្រោះ = បើទុកជនឆបោកឲ្យនៅអាចមានលទ្ធភាពរកលុយនិងស្រាវជ្រាវរកទ្រព្យសម្បត្តិជនឆបោកមកសងជនរងគ្រោះវិញ?
៤- ក្នុងជំនួបជាមួយមេដឹកនាំថៃ = រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ក្នុងការពិភាក្សាដើម្បីផលប្រយោជន៍កម្ពុជានិងពីបញ្ហាប្រឈមរបស់ភាគីទាំង២។
៥- ចោទថាមេដឹកនាំកម្ពុជាក្បត់ជាតិ = មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលអួតខ្លួនឯងស្នេហាជាតិគឺក្បត់ជាតិយ៉ាងពិតប្រាកដ?
៦- មានតែពួកក្បត់ជាតិទេដែលចូលចិត្តចោទរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីឆន្ទៈប្រជាជនថាក្បត់ជាតិ = ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលក្បត់ជាតិ។
៧- ហេតុម៉េចបានជាកម្ពុជាចាប់ដៃជាមួយចិនមិនបាន? = ឲ្យរង់ចាំសហរដ្ឋអាមេរិកម៉េចកើតបើសហរដ្ឋអាមេរិកចាំតែសង្កត់កខ្មែរនោះ?
៨- នៅលើពិភពលោកមានជម្រើសជាច្រើន = បើប្រទេសមួយមិនជួយប្រទេសត្រូវការជំនួយមានសិទ្ធិងាកទៅចាប់ដៃអ្នកផ្សេង?
៩- រាជរដ្ឋាបាលកម្ពុជាបានបញ្ជាក់ហើយថាសាច់គោក៏យក ស្ពៃក៏យក = ពួកឯងមិនឮទេឬ ពួកអាតម្លង់?
១០- ការទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាកោះគុត = ចាត់ទុកជាការបញ្ចេញមតិរបស់ខ្មែរនៅអូស្ត្រាលីនិងនូវែលហ្សេឡង់ តែមិនមានឥទ្ធិពលអ្វីមកលើការងាររបស់រាជរដ្ឋាភិបាលកម្ពុជាទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print