ខេត្តស្ទឹងត្រែង៖ មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងភ្លាមៗ ឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្តូរលំហូរទឹកភ្លាមៗ របស់វារីអគ្គិសនីសេសានក្រោម២ ។ នេះបើតាមរបាយការណ៍ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
ចំពោះមូលហេតុដែលមន្ទីរធនធានទឹក បានចេញសេចក្តីជូនដំណឹងបែបនេះ គឺដោយសារ ការផលិតថាមពលពីវារីអគ្គិសនីសេសានក្រោម២ នឹងត្រូវបានកើនឡើងពេញបន្ទុកជិត ៤០០ មេហ្កាវ៉ាត់ នៅក្នុងរយៈពេលកន្លះម៉ោងខាងមុខទៀតនេះ ហើយលំហូរទឹកចេញពីវារីអគ្គិសនីសេសាន ក្រោម២ គឺបានប៉ាន់ស្មានប្រមាណ 2.000m3/s ដូច្នេះត្រូវប្រុងប្រយ័ត្ន។
...
ក្នុងរបាយការណ៍បន្តថា ការព្រមាន អំពីការផ្លាស់ប្តូរលំហូរទឹកនេះទៀតសោត គឺដោយសារការដាច់ចរន្តអគ្គិសនីដ៏ធំ EDCតម្រូវឱ្យក្រុមហ៊ុន Sanghe បង្កើនបន្ទុករបស់ខ្លួនឱ្យពេញក្នុងរយៈពេលកន្លះម៉ោង ។តាមការប៉ាន់ស្មានថា លំហូរចេញរបស់ Sanghe នឹងឡើងដល់ 2.000m3/s៕