ជិះម៉ូតូលឿនពេកប្រញាប់ទៅធ្វើការជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យទាំងព្រឹក

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នារីម្នាក់ជិះម៉ូតូជ្រុលទៅបុករថយន្តសាំយ៉ុងដែលកំពុងឈប់ចតលើចញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវរលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល1Z-4485 ធ្វើដំណើរចេញពីផ្ទះចេញទៅការរោងចក្រនៅម្តុំផ្លូវវេងស្រេងកាណាឌីយ៉ា ក្នុងទិសដៅពីកើត ទៅលិចក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តសាំយ៉ុងមួយគ្រឿងដែលកំពុងឈប់ចតនៅលើចញ្ចើមផ្លូវបណ្តាលឲ្យរងរបួស ធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត. ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print