ប្រទេសចិនបានផ្តល់ប៉ាតង់ចំនួន ១០៤,៥ ម៉ឺនប៉ាតង់

ចែករំលែក៖

ប្រទេសចិន​៖​ យោងតាម​គេហទំព័រ «CCFR China state-controlled media » បានចុះផ្សាយថា​ នៅព្រឹក​ថ្ងៃទី២៤ ខែមេសា ​​ឆ្នាំ​២០២៥នេះ​ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​បើក​​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ធ្វើ​បទ​ឧទ្ទេសនាម​ពី​សភាពការណ៍​កសាង​កម្មសិទ្ធិ​បញ្ញា​របស់​ចិន​។

CCFR បាននិយាយទៀតថា​ ក្នុងឆ្នាំ២០២៤ ​ការងារ​កម្មសិទ្ធិ​បញ្ញា​របស់​ប្រទេសចិន​​សម្រេច​បាន​​គុណភាព​កាន់តែ​ល្អ​។ ពេញ​មួយ​ឆ្នាំ ​​ចិន​បាន​ផ្តល់​​ប៉ាតង់​​ចំនួន ១ លាន ៤ ម៉ឺន ៥ ពាន់​ប៉ាតង់​។ ​ខណៈ​ចំនួន​ស្នើ​សុំ​ប៉ាតង់​អន្តរជាតិ​តាមស្តង់ដា « កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ប៉ាតង់ (PCT) » ​​របស់​ប្រទេសចិន​គឺឈរនៅលំដាប់​ទី​មួយ​លើ​​ពិភពលោក។ ​​

...

យោងតាម​ «​របាយការណ៍​ស្តីពី​សន្ទស្សន៍​ច្នៃប្រឌិត​ពិភពលោក​ឆ្នាំ ២០២៤» ​ដែល​ប្រកាស​ដោយ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ឱ្យ​ដឹងថា ​ ​​ប្រទេសចិន​ឈរនៅលំដាប់​ទី ១១ ​ , ​​ក្រៅពីនេះ ​ក្នុង​ចំណោម​ចង្កោម​បច្ចេកវិទ្យា​​កំពូល​ចំនួន​ ​១០០ លើ​​ពិភពលោក​ ​មានចំនួន​ ២៦ ​ស្ថិតក្នុងប្រទេសចិន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print