លោក​ ផន​ រឹម​៖​ សូមរីករាយ និងទទួលបានប្រយោជន៍សមិទ្ធផលជាតិក្រោមម្លប់សន្តិភាព…!

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ផ្លូវដីសេសសល់ប្រមាណ៦គីឡូម៉ែត្រ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រួវបានជំនួសដោយបេតុង ថ្មមិច និងកំពុងអ៊ុតស៊ូACជាបន្តបន្ទាប់។​ នេះបេីយោង​តាមការបញ្ជាក់ពី​លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២៥នេះ។

លោកអ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា​ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ល។

ខ្សែផ្លូវនេះដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា៖​ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពី ស្រែអំបិល(ផ្លូវបំបែកផ្លូវជាតិលេខ៤) ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ១៤៨ គ.ម សម្រេចវឌ្ឍនភាពប្រមាណ៩៧%ហើយ និងគ្រោងអ៊ុតបញ្ចប់ACនៅបំណាច់រដូវប្រាំងនេះហើយ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print