អន្តរជាតិ៖ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោកAbbas Araqchiរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅក្រុងប៉េកាំង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ «CCFR China state-controlled media »
លោក Wang Yi បានថ្លែងថា ពិភពលោកបច្ចុប្បន្នបានកើតមានភាពច្របូកច្របល់ជាញឹកញាប់។ការដែលអាមេរិកដាក់ចេញគោលនយោបាយពន្ធគយតាមតែទំនើងចិត្តបានបាត់បង់ទំនុកចិត្តនិងការគាំទ្រដែលបានដាក់ខ្លួនឯងឱ្យស្ថិតក្នុងភាពឯកោពីសហគមន៍អន្តរជាតិ។សហគមន៍អន្តរជាតិត្រូវការការរួមសាមគ្គីគ្នាដើម្បីគាំទ្រពហុភាគីនិយមជាងពេលណាៗ ដើម្បីគាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។
ជាការឆ្លើយតប លោកAbbas Araqchiបានថ្លែងថា ប្រឈមនឹងការដែលអាមេរិកដំឡើងពន្ធគយតាមតែទំនើងចិត្តនិងធ្វើការសម្លុតកំហែង ភាគីអ៊ីរ៉ង់នឹងបន្តគាំទ្រគ្នាទៅវិញទៅមកជាមួយភាគីចិនយ៉ាងម៉ឺងម៉ាត់ ដើម្បីរួមគ្នាប្រឆាំងនឹងឯកតោភាគីនិងអនុត្តរភាពនិយម និងរួមគ្នាគាំពារពហុភាគីនិយម។
ក្រៅពីនេះ ភាគីទាំងពីរចិននិងអ៊ីរ៉ង់ក៏បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីការវិវឌ្ឍថ្មីបំផុតនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។លោកWang Yiបានគូសបញ្ជាក់ថា ភាគីចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជានិច្ចដើម្បីជំរុញឱ្យដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់តាមវិធីការទូតនិងនយោបាយប្រឆំាងការប្រើកម្លាំងបាយនិងការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងខុសច្បាប់។
លោកAbbas Araqchiបានកោតសរសើរដល់តួនាទីដ៏វិជ្ជមាននិងសំខាន់របស់ប្រទេសចិនក្នុងការជំរុញឱ្យមានការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់តាមវិធីការទូតនិងនយោបាយ៕ដោយ៖តារា