សហរដ្ឋអាមេរិកនិងជប៉ុនកំពុងខិតទៅជិតកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន ប៉ុន្តែបញ្ហាបន្លាចនៅតែមាន។ វាទំនងជាថាប្រទេសទាំងពីរនឹងមិនអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយ។
ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥ បានផ្សាយថា អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយសមភាគីរបស់លោក។
ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សានឹងប្រព្រឹត្តទៅ នាថ្ងៃទី១ ខែឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាពពីសំណាក់ភាគីអាមេរិក។
អំឡុងការពិភាក្សាលើកមុន លោក Akazawa បានទាមទារឱ្យមានការពិនិត្យឡើងវិញ នូវពន្ធគយលើរថយន្ត និងដែកថែប ប៉ុន្តែភាគីអាមេរិកនិយាយថា ខ្លួនមិនអាចផ្តល់លក្ខខណ្ឌពិសេស សម្រាប់តែប្រទេសជប៉ុនបានឡើយ។
សម្រាប់លើកនេះ លោក Akazawa ក៏មានបំណងស្នើសុំឱ្យមានការពិនិត្យឡើងវិញជាថ្មីម្តងទៀត ហើយបញ្ជាក់ថា វានៅតែជាប្រធានបទនៃការពិភាក្សាគ្នា៕ ថោយធីរីណា
រូបថត: Reuters