អ៊ីរ៉ង់ថ្កោលទោសចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក៖ខ្វះភាពស្មោះត្រង់ សម្រាប់ការចរចា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥ លោកEsmaeil Baghaeiអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកចំពោះអ៊ីរ៉ង់។

គេហទំព័រ «CCFR China state-controlled media » យោងតាមសេចក្តីថ្លែងការណ៍មួយច្បាប់ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា លោកBaghaeiអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា ការដែលអាមេរិកបន្តដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់គឺជាទង្វើអនុត្តរភាពនិងខុសច្បាប់ដែលបានបញ្ជាក់ថា អាមេរិកខ្វះភាពស្មោះត្រង់សម្រាប់ការចរចា។រដ្ឋាភិបាលអាមេរិកដាក់សម្ពាធខាងនយោបាយចំពោះប្រទេសផ្សេងតាមរយៈការដាក់ទណ្ឌកម្ម វាបានល្មើសនឹងធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ បំផ្លាញដល់ច្បាប់និងគោលការណ៍នៃពាណិជ្ជកម្មសេរី។

គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា ការចរចដោយប្រយោលជុំទី៣រវាងអាមេរិកនិងអ៊ីរ៉ង់គ្រោងនឹងបើកធ្វើនៅប្រទេសអូម៉ង់នាថ្ងៃទី២៦ខែមេសាខាងមុខនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print