ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast គ្រោងនឹងបើករោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសឥណ្ឌានៅចុងខែមិថុនា និងមួយទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងខែតុលា ខណៈដែលក្រុមហ៊ុននេះបានផ្លាស់ប្តូរទីផ្សាររបស់ខ្លួនទៅកាន់អាស៊ី។
ក្រុមហ៊ុនដែលទើប
ផ្តើមអាជីវកម្មដោយពុំទទួលប្រាក់ចំណេញនេះ ពីដើមឡើយមានគម្រោងផ្តោតលើទីផ្សារអាមេរិកសម្រាប់ការលក់នៅបរទេសរបស់ខ្លួន ប៉ុន្តែការវិវឌ្ឍន៍យឺតនៅក្នុងសហរដ្ឋអាមេរិក សូម្បីតែមុនពេលការកើនឡើងនៃភាពមិនច្បាស់លាស់ដែលបណ្តាលមកពីពន្ធរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យក្រុមហ៊ុនផ្លាស់ប្តូរយុទ្ធសាស្រ្ត។
លោក Pham Nhat Vuong បានប្រាប់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនមេរបស់ VinFast ថា “ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រៅពីទីផ្សារវៀតណាម យើងនឹងផ្តោតលើទីផ្សារឥណ្ឌូនេស៊ី ឥណ្ឌា និងហ្វីលីពីន”។ លោកបានបន្ថែមថា “នៅពេលនេះ VinFast មិនមានគម្រោងជំរុញការលក់នៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបទេ ដោយសារថ្លៃដឹកជញ្ជូនខ្ពស់” ។ កាលពីឆ្នាំមុន VinFast និងរដ្ឋ Tamil Nadu ភាគខាងត្បូងបានយល់ព្រមធ្វើការឆ្ពោះទៅរកការវិនិយោគរហូតដល់ 2 ពាន់លានដុល្លារ ជាមួយនឹងការប្តេជ្ញាចិត្តចំនួន 500 លានដុល្លារសម្រាប់រយៈពេល 5 ឆ្នាំដំបូងនៃគម្រោង ដោយរោងចក្រនេះរំពឹងថានឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំរហូតដល់ 150,000 គ្រឿង។