(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតគោរពជូនពរសម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប ៥០ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍។
ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដ៏ស្មោះស្ម័គ្រចំពោះគំរូវីរភាពដ៏មោះមុត និងការចូ លរួម ចំណែកយ៉ាងធំធេងរបស់សម្តេចពិជ័យសេនា និងលោកជំទាវប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ និងប្រជាជន ទាំងក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងការការពារ សុខសន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី ឱ្យទទួលបាននូវភាពសុខដុមរមនាប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល និងមានការអភិវឌ្ឍរីកចម្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហា ប្រសើរ ជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ៕