កត្តា​បើកបរល្មើសល្បឿន និងមិនគោរពសិទ្ធិ!​ មនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ដោយ​សារកត្តា​បើកបរល្មើសល្បឿន និងមិនគោរពសិទ្ធិ!​ ទើបបណ្ដាលឱ្យករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសប្រចាំថ្ងៃមានអ្នកស្លាប់​ និងរងរបួសធ្ងន់ស្រាល​នៅតាមដងផ្លូវ​សាធារណៈ​ ស្ទើររាល់​ថ្ងៃ​ ជាក់ស្ដែង​នៅថ្ងៃទី២៤ ខែមេសាម្សិលមិញ​ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល២នាក់​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់ ១លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ០នាក់), រងរបួសសរុប ២នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ១នាក់ (ស្រី ១នាក់) រងរបួសស្រាល ១នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ០នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print