បុរសម្នាក់រងរបួសធ្ងន់​បន្ទាប់ពីជិះម៉ូតូតាមផ្លូវត្រូវរថយន្ដបុកពេញទំហឹងខ្ទាតជាច្រើនម៉ែត្រ​

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវរថយន្ត១គ្រឿងបើកវ៉ាជែងមកបុកទាំងកំរោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥៥ នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥  ស្ថិតនៅតាមបណ្តោយផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់បើកបររថយន្ត ហុងដាស៊ីវិច ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា CRS.5569 តាមបណ្តោយផ្លូវកែវចិន្តា ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបើកវ៉ាជែងរថយន្ត១គ្រឿងទៀតបណ្តាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 1I-4935 ដែលបើកបរក្នុងទិសដៅពីកើតមកលិចបញ្រ្ចាសទិសគ្នាចំពេញទំហឹងបណ្តាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រនិងម្ចាស់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជ្រោយចង្វា បានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនម្ចាស់រថយន្ត ព្រមទាំងនាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលរដ្ឋបាលជ្រោយចង្វា ចំណែកម៉ូតូជនរងគ្រោះនិងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print