ក្រសួងពាណិជ្ជកម្មចិន៖ បច្ចុប្បន្ន ចិននិងអាមេរិកមិនទាន់មានការចរចាណាមួយអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនោះទេ

ចែករំលែក៖

ប្រទេសចិន​៖​ លោក​ ​He​ Yadong​ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិន​ បានថ្លែងកាលពីថ្ងៃទី២៤ ខែមេសា ​ឆ្នាំ​២០២៥ម្សិលមិញ​ថា​៖​ បច្ចុប្បន្ន ចិននិងអាមេរិកមិនទាន់មាន​ការចរចា​ណាមួយ​អំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនោះទេ​​។

លោក​បានថ្លែងថា ​ភាគីអាមេរិក​បាន​ដំឡើងពន្ធគយដោយខុសទំនង ​ប្រការនេះវាបាន​ល្មើស​នឹង​ក្រឹត្យក្រមសេដ្ឋកិច្ច​និង​ក្រឹត្យក្រម​ទីផ្សារ​ជាមូលដ្ឋាន​ ​និងបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​យ៉ាងធ្ងន់ធ្ងរ ​ដែលបានរងការប្រឆាំងជំទាស់យ៉ាងខ្លាំង​ក្លាពីសំណាក់សហគមន៍អន្តរជាតិនិងក្នុងប្រទេសអាមេរិក។ ​

វិធានការដំឡើងពន្ធគយដោយឯកតោភាគី គឺបំផុសឡើងដោយអាមេរិក ​បើសិនជា​អាមេរិកពិតជាចង់​ដោះស្រាយបញ្ហាមែន​ នោះគឺត្រូវតែ​ប្រឈមមុខដោយត្រឹមត្រូវ​ចំពោះ​​សំឡេងប្រកបដោយវិចារណញ្ញាណរបស់​សហគមន៍អន្តរជាតិ​ ​លុបចោលទាំង ស្រុង​នូវ​វិធានការ​ដំឡើងពន្ធគយដោយ​ឯកតោភាគីលើចិន​ ​ហើយ​ធ្វើ​កិច្ចសន្ទនា​ដោយសមភាព។

...

តាមការផ្សាយ​ដំណឹងឱ្យដឹងថា​ ពេលថ្មីៗនេះ​​ ​លោកត្រាំ ប្រធានាធិបតីអាមេរិក​បាន​ថ្លែងថា​ បច្ចុប្បន្ន​​អាមេរិកដាក់ពន្ធគយលើទំនិញនាំចូលពីចិន​ខ្ពស់​ពេក ​តាមការប៉ាន់ប្រមាណ អត្រាយពន្ធគយនឹង​ធ្លាក់ចុះយ៉ាងខ្លាំង។ ​ឯរដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាមេរិក​ក៏បាន​ថ្លែងថា​ ​ភាពតានតឹងនៃសង្គ្រាមពន្ធគយរវាងអាមេរិកនិងចិននឹងត្រូវ​បន្ធូរបន្ថយក្នុងពេលឆាប់ៗ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print