ខេត្តបន្ទាយមានជ័យៈ ផ្ទះពលរដ្ឋដែលរស់នៅក្នុងក្រុង-ស្រុក ចំនួន២ មានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ដែលរងផលដោយខ្យល់កន្ទ្រាក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៤០ខ្នង សាលាបឋមសិក្សាម្កាក់ចំនួន១ខ្នងត្រូវកងកម្លាំងនគរបាលសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានចុះជួសជុលជូន។
សមត្ថកិច្ចបញ្ជគថាៈយោងការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៥ នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ្ឌ បានសហការជាមួយអាជ្ញាធរ
មូលដ្ឋានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
ប្រតិបត្តិការចុះជួយជួសជុលផ្ទះជូនពលរដ្ឋនេះ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុទាំងបីបប្រភេទ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ជាច្រើនរូប។
ក្រៅពីការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តែងតែជំរុញទៅដល់កម្លាំងការដ្ឋាននគរបាលគ្រប់គ្រងក្រុង-ស្រុក កម្លាំងនគរបាលរដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានភ្លៀង ខ្យល់ ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណីមានខ្យល់កន្ត្រាក់កើតមានឡើង ត្រូវចេញអន្តរគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង២និង០០រសៀលម្សិលមិញ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់ បានបង្កឲ្យប៉ះពាល់ក្រុង-ស្រុក ចំនួន២ មានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បណ្ដាលឱ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៤០ខ្នង សាលាបឋមសិក្សាម្កាក់ចំនួន១ខ្នង ដើមឈើរលំសង្កត់ចំសាលាទឹកវត្តអង្គាបុស្បចំនួន១ខ្នង ក្បឿងចំនួន ៣០០សន្លឹក និងស័ង្កសីចំនួន៥១៨សន្លឹក ៕
ដោយ៖ វណ្ណា