Breaking News ៖ ប៉ូលិសថៃចំនួន៦នាក់ បានពលីជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់

ចែករំលែក៖

ប្រទេសថៃ៖ ហេតុការណ៍ដ៏រន្ធត់ បានកើតឡើងនៅម៉ោងប្រហែល៨ព្រឹក ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ នេះគឺប៉ូលិសថៃចំនួន៦នាក់ បានពលីជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់។

សូមបញ្ជាក់ថា ៖ យ៉ាងហោចក៏មានប៉ូលីសថៃប្រមាណ ៦នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់បេសកកម្មហោះហើរ លោតឆ័ត្រយោងនៅតំបន់សមុទ្រ ស្រុក Hua Hin ខេត្ត Prachuap Khiri Khan ។

យោងតាមវីដេអូដែលថតបានដោយពលរដ្ឋថៃ គេឃើញយន្តហោះដាំក្បាលចុះមកក្រោមហើយធ្លាក់ចូលសមុទ្រ ភ្លាមៗបណ្តាលឲ្យប៉ូលីសនៅក្នុងយន្តហោះស្លាប់បាត់បង់ជីវិត ក្នុងកន្លែងកើតហេតុការណ៍នោះ។

បណ្តាញសារព័ត៌មានថៃ បានស្រង់ប្រភពពីមន្ត្រីអ្នកនាំពាក្យនៃប៉ូលីសថៃថា យន្តហោះរបស់ Royal Thai Police បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មសាកល្បងហោះហើរ ដើម្បីត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោងនៅតំបន់ Hua Hin នៃខេត្ត Prachuap Khiri Khan ដោយក្នុងនោះមានប៉ូលីសចំនួន ៦ នាក់នៅលើយន្តហោះ។

ប្រភពបន្តរាយការណ៍ថា បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រុមមន្រ្តីជំនាញកំពុងតែប្រមូលទិន្នន័យពីបំណែកយន្តហោះ ឧបករណ៍កត់ត្រាការហោះហើរ (ប្រអប់ខ្មៅ) និង ភស្តុតាងបច្ចេកទេស ហើយនឹងសម្របសម្រួលជាមួយភ្នាក់ងារយន្តហោះដែលពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលម្អិត៕

...

រូបភាព៖ ពលរដ្ឋថៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print