រន្ធត់តក់ស្លុត! បុរសជាប្ដីមានវិបត្តិក្នុងគ្រួសារយកសោដែក (ម៉ាឡេត) វាយលើប្រពន្ធ និងរត់ទៅចង.ក ស្លាប់ទាំង២នាក់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសជាប្ដីមានវិបត្តិក្នុងគ្រួសារយកសោដែក (ម៉ាឡេត) វាយលើប្រពន្ធ និងរត់ទៅចងកស្លាប់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនៅស្រុកស្វាយជ្រំ។

យោងតាម លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

លោកបន្តថា ជនសង្ស័យមាន ឈ្មោះ ប្រែង ផល្លា អាយុ ៥៦ឆ្នាំ និងប្រពន្ធរងគ្រោះមានឈ្មោះនូ សុជាតិ អាយុ ៤៣ឆ្នាំ មុខរបរលក់គុយទាវ រស់ក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

ដោយស្ត្រីរងគ្រោះជាប្រពន្ធ បានរងរបួសផុងលលា ស្លាប់នៅកន្លែងកើតហេតុ ក្រោយពីប្រព្រឹត្តបទល្មើសរួច ជនសង្ស័យបានរត់គេចខ្លួន និងធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនឯងតាមក្រោយនៅព្រៃចំងាយពីផ្ទះប្រមាណ៥០០ម៉ែត្រ។

តាមអ្នកភូមិបានអោយដឹងថា ២នាក់ប្ដីប្រពន្ធតែងតែមានជម្លោះពាក្យសំដីគ្នាជាប្រចាំដោយនៅថ្ងៃកើតហេតុក៏មានជម្លោះជាមួយគ្នាម្ដងទៀតក្រោយមកក៏ស្ងាត់មាត់រួចក៏ឃើញបុរសសង្ស័យជាប្ដីបានចេញពីក្នុងផ្ទះ និងបានចាក់សោខាងក្រៅចេញទៅបាត់។

ប្រភពបន្តថា ក្រោយមកមានការភ្ញាក់ផ្អើលដល់អ្នកភូមិថាឃើញបុរស ជាប្ដីបានអត្តឃាត
រត់ទៅចង.ក ក្នុងព្រៃចម្ងាយពីផ្ទះប្រមាណ៥០០ម៉ែត្រស្លាប់បាត់ទៅហើយ។

លោកអធិការបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាមរូបលោកដឹកនាំកំលាំងជំនាញស្រុកនិងសមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាលក្រោលគោដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

សមត្ថកិច្ចបានដកហូតវត្ថុតាង សោដែក (ម៉ាឡេត) ០១ដើមនៅកន្លែងកើតហេតុ។

លុះនៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញ បានប្រគល់សាកសពទាំង០២នាក់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print