សមត្ថកិច្ចខេត្តតាកែវហៅជាងជួសជុលទូរស័ព្ទម្នាក់មកអប់រំណែនាំក្រោយបង្ហោះពត៌មានមិនពិតថាមានករណីចាប់ក្មេង«វះយកក្រលៀន

ចែករំលែក៖

ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តតាកែវ

បានឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា បានធ្វើការកោះហៅយុវជនម្នាក់ជាជាងជួសជុលទូរស័ព្ទដៃយកមកអប់រំណែនាំបន្ទាប់ពីរូបគេបានធ្វើការបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញសង្គមFacebook ថា ក្នុងខេត្តតាកែវមានការចាប់ក្មេងវះយកក្រលៀន។
បើយោងតាមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងប្រាប់អោយដឹងថា ក្រោយពីមានការបង្ហោះFacebook ឈ្មោះ Keto Touch ថាមានករណីចាប់ក្មេងវះយកក្រលៀន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានស្វែងរកឃើញថាមានករណីចាប់ក្មេងយកក្រលៀនដូចការបង្ហោះរបស់យុវជនខាងលើនោះទេ។

បើតាមលោកឧត្តមសេនីយ៍ សៅ សារុន ក្រោយស្រាវជ្រាវរបស់សមត្ថកិច្ច និងបានរកឃើញថាការបង្ហោះនេះជាព័ត៌មានមិនពិត សមត្ថកិច្ចក៏បានកោះហៅយុវជនខាងលើមកសួរនាំ ដោយរូបគេបានឆ្លើយសារភាពថា ការបង្ហោះនេះគឺតាមរយៈលឺគេនិយាយតៗគ្នាប៉ុណ្ណោះ ហើយយុវជនខាងលើក៏បានធ្វើការសុំទោស និងសារភាពកំហុស ដោយបានសន្យាថានឹងមិនបង្ហោះពត៌មានមិនពិតបែបនេះតទៅទៀតនោះទេ ហើយរូបគេក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំនៅអ្វីដែលគេបានផុសកន្លងមកគឺជាព័ត៌មានមិនពិតនោះទេ។
បើតាមលោកស្នងការរង ក្រោយពីសមត្ថកិច្ចបានធ្វើការអប់រំណែនាំរួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យយុវជនខាងលើត្រឡប់ទៅផ្ទះវិញ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print