អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ប្រទេសចិននិងកម្ពុជាប្រកាន់ខ្ជាប់កិច្ចសន្យានិងសច្ចភាពព្រមទាំងជួយគាំទ្រគ្នាទៅវិញទៅមកជាប់ជានិច្ច

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៤ ខែមេសា ក្នុង សន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការពារជាតិ ចិន មានអ្នកសារព័ត៌មាន បាន សួរ អំពី ការអភិវឌ្ឍនៃ ទំនាក់ទំនង រវាង កងទ័ព ចិន និង កម្ពុជា ។

គេហទំព័រ «CCFR China state-controlled media » លោក Zhang Xiaogang អ្នកនាំពាក្យ ក្រសួងការពារជាតិ ចិន បាន លើកឡើងថា ពីថ្ងៃទី ១៧ដល់ថ្ងៃទី ១៨ ខែមេសា លោក Xi Jinpingប្រធានរដ្ឋចិនបាន អញ្ជើញ បំពេញទស្សនកិច្ច ផ្លូវរដ្ឋ នៅ កម្ពុជា តាម ការ អញ្ជើញ និង ជួបសន្ទនា ជា មួយ អ្នកដឹកនាំ កម្ពុជា ដែល បាន កំណត់ ទិសដៅ ច្បាស់លាស់ សម្រាប់ ការ ចាប់ដៃគ្នា កសាង សហគមន៍រួមវាសនា គ្រប់ រដូវកាល ក្នុងយុគសម័យ ថ្មី ។ ប្រទេស ចិន និងកម្ពុជាជា មិត្តដែកថែប ទោះបី ស្ថាការណ៍ អន្តរជាតិ មាន ការ ប្រែប្រួល យ៉ាង ណា ក៏ដោយ ក៏តែងតែ ប្រកាន់ ខ្ជាប់ កិច្ចសន្យា និង សច្ចភាព ព្រមទាំង ជួយគាំទ្រ គ្នា ទៅវិញទៅមក។ ចិន រីករាយ ធ្វើ ការ ជាមួយភាគីកម្ពុជា ដើម្បីអនុវត្ត យ៉ាង ម៉ត់ចត់ នូវ គំនិតឯកភាព សំខាន់ ៗ របស់អ្នកដឹកនាំ នៃប្រទេស ទាំង២ ប្រើប្រាស់ឱ្យ បានល្អនូវ យន្តការ សន្ទនា ជាយុទ្ធសាស្ត្រ “២+២” រវាង រដ្ឋមន្ត្រីការបរទេស និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែល ទើប បង្កើត ថ្មី ដើម្បីជំរុញ ឱ្យ កិច្ចសហប្រតិបត្តិការ ប្រាកដប្រជា មាន ភាព កាន់ តែ សម្បូរបែប និង ជំរុញ ឱ្យ ទំនាក់ទំនង នៃ កងទ័ពទាំង ពីរ ឡើងដល់ កម្រិតថ្មី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print