ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ជំនួយបរទេសរួមមានជំនួយអត់សំណងនិងជំនួយជាប្រាក់កម្ចីមានការប្រាក់ទាប = ជំនួយពីប្រទេសណាក៏ដូចគ្នាដែរ? មានតែប្រទេសសេរីដាក់លក្ខ័ណ្ឌថែមទៀតផង?
២- ការជួយរបស់បណ្តាប្រទេសមកឲ្យកម្ពុជាមានលក្ខ័ណ្ឌ = មិនមែនចេះតែធ្វើអ្វីតាមអំពើចិត្តទេ?
៣- ជនបរទេសដូចជាចិនជាដើម មិនមែនចេះតែធ្វើអ្វីតាមអំពើចិត្តបានទេ = កម្ពុជាមានរាជរដ្ឋាភិបាលកម្ពុជាដឹកនាំនិងគ្រប់គ្រងតាមច្បាប់។
៤- មនុស្សខ្មែរខ្លះនៅក្រៅប្រទេសមិនដឹងឬធ្វើមិនដឹងពីកម្ពុជា = អញ្ចឹងវានិយាយចេះតែនិយាយតាមការនឹកឃើញរបស់ខ្លួនតាមមនោគតិខ្លួនដែលប្រឆាំងខ្មែរ?
៥- ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ = រាជរដ្ឋាភិបាលកម្ពុជាដំណើរការអនុវត្តច្បាប់និងរដ្ឋធម្មនុញ្ញ = ដូច្នេះការដឹកនាំធ្វើបាតុកម្មរបស់ទណ្ឌិត សម រង្ស៊ី អត់មានច្បាប់អនុញ្ញាតដែលទណ្ឌិត សម រង្ស៊ី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់ផលវិបាកកើតឡើងពីបាតុកម្មអនាធិបតេយ្យនោះ?
៦- ឯកឧត្តម ហ៊ីង ប៊ុនហៀង និងឯកឧត្តម ហ៊ុយ ពិសិដ្ឋ ជាប្រធានអង្គរការ ការពារថ្នាក់ដឹកនាំប្រទេស = ឯកឧត្តមទាំង២គ្មានភារកិច្ចទាក់ទឹននឹងការធ្វើបាតុកម្មអនាធិបតេយ្យទេ។
៧- ការចាត់នីតិរឿងក្តីរបស់តុលាការបារាំង = គឺខុសសមត្ថកិច្ចដោយសារបាតុកម្មកើតឡើងនៅកម្ពុជាមូលហេតុអីតុលាការបារាំងយកទៅវិនិច្ឆ័យនៅបារាំងទៅវិញ។
៨- ឯកឧត្តមទាំង២មិនទៅចូលរួមការកាត់ក្តី = ដោយសារឯកឧត្តមទាំង២មិនទទួលស្គាល់យុត្តាធិការរបស់តុលាការបារាំង និងដោយសារឯកឧត្តមមិនពាក់ព័ន្ធនឹងបាតុកម្មនេះ។
៩- ការមិនបញ្ជូនមេធាវីនិងមិនអញ្ជើញទៅចូលរួមសវនាការនៅតុលាការបារាំង = ដោយសារការមិនទទួលស្គាល់តុលាការបារាំង។
១០- ទណ្ឌិត សម រង្ស៊ី ដែលដឹកនាំធ្វើបាតុកម្មអនាធិបតេយ្យ = គឺជាអ្នកទទួលខុសត្រូវចំពោះផលវិបាកកើតឡើងពីបាតុកម្មនោះ? ៕
ដោយ ៖ សិលា