អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ករណី ដែល ក្រសួ ង ការ ពារជាតិ អាមេរិក ចេញផ្សាយ អ្វីដែល ហៅថា «របាយការណ៍ អំពីការ គោរពវិធានការ គ្រប់គ្រងសពា្វវុធ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិង កាត់បន្ថយសព្វាវុធ»ប្រចាំឆ្នាំ ២០២៥នា ពេល ថ្មីៗ កន្លង ទៅនេះ លោក Guo Jiakun អ្នកនាំ ពាក្យ ក្រសួង ការ បរទេស ចិន បាន ថ្លែង ក្នុ ងសន្និសីទ សារព័ត៌មាន ជា ប្រចាំ នៅ ថ្ងៃទី ២៥ ខែ មេសា ថា អាមេរិក ជា អ្នក បំផ្លាញ ធំបំផុត ទៅលើ ប្រព័ន្ធ គ្រប់គ្រង សពា្វវុធ និង មិន រីកសាយ ភាយអាវុធនុយក្លេអ៊ែររបស់អន្តរជាតិ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បាន ថ្លែង ថា រដ្ឋាភិបាល អាមេរិក មិន អើពើ នឹង ការ ពិត ជាក់ស្តែង ប្រឌិតរឿង មួយឆ្នាំហើយមួយឆ្នាំទៀតនូវ អ្វីដែល ហៅថា «របាយការណ៍ អំពីការ គោរព វិធានការ គ្រប់គ្រងសពា្វវុធ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិង កាត់ បន្ថយ សព្វា វុធ» ប៉ុន្តែ មិន និយាយ ពីប្រតិបតិ្តការ អវិជ្ជមាន របស់ ខ្លួន ឯង លើ ការងារ គ្រប់គ្រង សពា្វវុធ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិង កាត់បន្ថយសព្វាវុធទាល់តែសោះ ផ្ទុយ ទៅវិញ តែងតែ ទម្លាក់កំហុសទៅឱ្យអ្ន ក ផ្សេង ហើយមួល បង្កាច់ និង ស្តីបន្ទោសប្រទេស ផ្សេង ទៀត ដោយ គ្មាន ហេតុផល ទង្វើរ នេះ ពោរពេញ ទៅដោយ តក្កវិជ្ជាអនុត្តរភាពនិង ស្តង់ដារពីរ ។ ទាក់ទិន នឹងករណីនេះ ប្រទេស ចិន បាន បញ្ជាក់ ពី គោលជំហរ ប្រឆាំង និង បាន លើក ឡើង ការ តវ៉ា យ៉ាង ម៉ឺងម៉ាត់ ជា ច្រើន លើក រួចហើយ ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានលើកឡើង ថា ប្រទេស ចិន ដាស់តឿន អាមេរិក គួរ គិត ពីកំហុស របស់ ខ្លួន ឱ្យ បាន ល្អិតល្អន់ ឆ្លើយ តប យ៉ាង សកម្ម នូវ កង្វល់ របស់ សហគមន៍ អន្តរជាតិ អំពីបញ្ហា ការ គោរពពាក្យ សន្យា របស់ អាមេរិក ហើយ អនុវត្ត យ៉ាង ប្រាកដប្រជា នូវ ភារកិច្ច និង កិច្ច សន្យា អន្តរជាតិ របស់ ខ្លួន មិន មែន ទម្លាក់ កំហុស ទៅឱ្យ ប្រទេស ចិន ដើម្បី បង្វែរចំណុចក្ដៅ និង គេច វេះ ពីទំនួល ខុស ត្រូវរបស់ ខ្លួនឡើយ ៕
ដោយ ៖ សិលា