ឧត្តមសេនីយ៍រុស្ស៊ី Yaroslav Moskalik ត្រូវបានគេបំផ្ទុះគ្រាប់បែកសម្លាប់ក្នុងរថយន្ត

ចែករំលែក៖

លោកឧត្តមសេនីយ៍រុស្ស៊ី Yaroslav Moskalik នាយករងនាយកដ្ឋានប្រតិបត្តិការសឹកនៃកងទ័ពរុស្ស៊ីត្រូវបានសម្លាប់ដោយផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅទីក្រុងBalashikha នៃតំបន់មូស្គូ។ វីដេអូបានបង្ហាញឲ្យឃើញមានការផ្ទុះយ៉ាងខ្លាំងក្លាក្នុងរថយន្តរបស់លោកដែលត្រូវបានជនដៃដល់បំផ្ទុះសម្លាប់ផ្តាច់ជីវិតលោកឧត្តមសេនីយ៍ Yaroslav Moskalik នៅកន្លែងកើតហេតុ។ ភ្លាមៗរុស្ស៊ីបានប្រកាសនិងបើកការស៊ើបអង្កេតស្វែងរកអ្នកដែលពាក់ព័ន្ធនៃការបំផ្ទុះសម្លាប់លោក Yaroslav Moskalik។

មុនឈានមកដល់នៃការបំផ្ទុះគ្រាប់បែកផ្តាច់ជីវិតលោក ឧត្តមសេនីយ៍រុស្ស៊ី Yaroslav Moskalik ក៏ធ្លាប់មានការបំផ្ទុះគ្រាប់បែកស្រដៀងនេះដែលបានសម្លាប់លោក Igor Kirillov ដែលជាប្រធានអង្គភាពអាវុធគីមីរបស់យោធារុស្ស៊ី ត្រូវបានសម្លាប់ដោយគ្រាប់បែកដែលដាក់ក្នុងម៉ូតូអគ្គិសនីក្នុងទីក្រុងមូស្គូក្នុងខែធ្នូ ដែលជាការធ្វើឃាតដ៏សាហាវមួយចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះ៕

...

ប្រភព ៖ សុីសុីថាមស៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print