អ្នកជួលផ្ទះនៅបុរីពិភពថ្មីឈូកវ៉ា២ ដែលរត់មិនសងថ្លៃផ្ទះ១០ខែ ហើយបំផ្លាញផ្ទះទៀត(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ ជូនដំណឹងអ្នកជួលផ្ទះនៅបុរីពិភពថ្មីឈូកវ៉ា២ ដែលរត់មិនសងថ្លៃផ្ទះ១០ខែ ហើយបំផ្លាញផ្ទះទៀត។ នេះបើយោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម មានទាំងវីដេអូ ដែលបំផ្លិចបំផ្លាញផ្ទះ សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ហើយចាត់ទុកថា នេះជាទង្វើមនុស្សដែលគ្មានសីលធម៌ ក្លាយជនសាហាវឃោរឃៅ ។

តាមរយៈFacebook បានបង្ហោះថា ៖ អ្នកជួលមានស្រុកកំណើតនៅ ភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ម្ចាស់ផ្ទះបានដាក់ពាក្យបណ្តឹងរួចហើយ កុំឲ្យមានទម្លាប់អាក្រក់បែបនេះទៀត។

តាមដឹង, អ្នកដែលជួលផ្ទះ មិនមែនជាអ្នកក្រខ្សត់ និងខ្វះខាតនោះទេ តែជាទម្លាប់របស់គាត់ ដែលជួលផ្ទះគេបើកអាជីវកម្ម ហើយមិនសងថ្លៃជួល រួចចុះចេញតែម្តង។ ចាំមើលច្បាប់ដោះស្រាយបែបណាក្នុងការផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះជាម្ចាស់ផ្ទះ ។ សូមមើលវីដេអូ ខាងក្រោម ៕

...

 

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print